ភ្នំពេញៈ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ ឆ្នាំ ជាមន្ត្រីនគរបាល ដែលជាមេក្លោងបាញ់បោះសេរីជាង ២០០គ្រាប់ នៅចំការតែលើភ្នំគីរីរម្យ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដីកាបង្គាប់អោយចាប់ខ្លួនចេញនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដីកាបង្គាប់អោយចាប់ខ្លួនបានអោយដឹងថា ឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមន្ត្រីនគរបាល ទីកន្លែងកំណើតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ ២២ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។