ករណីជម្លោះរវាងអ្នកជិតខាង រ៉ាំរ៉ៃរាប់ឆ្នាំ គ្មានដំណោះស្រាយ ជនរងគ្រោះប្តឹងទៅអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ជួយអន្តរាគមន៍ តែបែជាមក ជាន់កដកស្លាប បន្ថែមទៅវិញ ឯណាទៅយុត្តិធម៌ សម្រាប់ជនរងគ្រោះ..!!

ភ្នំពេញ@.យោងតាមការអះអាង សម្ភាសន៍ផ្ទាល់ពីគ្រួសារជនរងគ្រោះ បានប្រាប់ដល់បណ្តាញសារព័ត៌មាន យេីងបានអោយដឹងថា មានបុគ្គល ឈ្មោះ ជឺ វុទ្ធធី ភេទ ប្រុសអាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាអ្នកចាំយាមផ្ទះ អោយឈ្មោះ ភូ សម្បត្តិ បានប្រេីអំពីហឹង្សា បង្ករបួសស្នាម និងបាន ជេរប្រមាថ នូវពាក្យអសុរស ជាច្រេីន មកលេីគ្រួសារជនរងគ្រោះខាងលេី មិនតែប៉ុណ្ណោះ ឈ្មោះ ជឺ វុទ្ធធី បានយកដុំថ្មគប់មកលេីរូបគាត់ថែមទៀតផង នៅត្រង់ចំណុចកំភួនជេីងបណ្តាលអោយរងរបួស ជាំខ្មៅយ៉ាងខ្លាំង និងបានលួចមេីលប្រពន្ធរបស់គាត់ងូតទឹកនៅខាងក្រោយផ្ទះ ថែមទៀតផង ហេីយបានដេីរនិយាយ បរិហាកេរ្ត៏ ពេញក្នុងភូមិតែម្តង។

ជុំវិញករណីខាងលេីនេះ ក្រុមគ្រួសារទាំំងពីរនាក់បានលេីដៃ ទទួចស្នេីសុំអន្តរាគមន៍ ពី លោក ម៉ៅ ម៉ៅនិត អភិបាលខណ្ឌសែនសុខ និង លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង សូមលោក មេត្តាជួយយកចិត្តទុកដាក់លេី ដាក់ពាក្យបន្តឹងជួយកិច្ចអន្តរាគមន៍ ឈ្មោះ ជឺ វុទ្ធធី នេះផង សមត្ថកិច្ច បានចេញដីការ កោះហៅ មួយដង ទៅពីរ តែបុគ្កលរូបនេះមិនបានចូលខ្លួនមកដោះស្រាយ នៅទ្បេីយនោះទេ ។

បន្ថែមជាងនេះទៅ ក៏សូមសំណូមពរដល់ម្ចាស់ហាងដែលបេីកខារ៉ាអូខេជាប់ជញ្ជេាំងរបស់ខ្លួន សូមមេត្តា ជួយបន្ធូរដៃបន្តិចខ្លះផង ដល់ការបេីកមានការរំពងសម្លេងរំខានដល់អ្នកជិតខាងខ្លាំងណាស់។

តោះប្រិយមិត្ត កុំអោយខាតពេលយូ សូមចូលស្តាប់តាមការបងស្រាយខ្លឹមសារទាំងស្រុង ដែលបានអះអាងថា គាត់ជាជនរងគ្រោះ សូមអញ្ជើញ..?

@.រាយការណ៍ ដោយ លោក អ៊ឹម ឈិន ព្រះនាម ០៣ និង លោក ជា សុត្ថារ៉ា ព្រះនម  តោ២០០ សូមអរគុណ ។

 

Leave a Reply

Your email address will not be published. Required fields are marked *