បែកធ្លាយរូបភាព ទីតាំងប្រេីប្រាស់គ្រឿងញៀន ប្រមូលផ្ដុំទៅដោយជាតិចិន ក្នុងទឹកដីខណ្ឌចំការមន យ៉ាងអនាធិបតេយ្យ.!!

ភ្នំពេញ@.ប្រភពពី ប្រជាពលរដ្ឋ បានបង្ហេីបថា កាលពី ថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៣នេះ

ពួកគាត់សង្កេតឃើញទីតាំងបង្កប់ ការប្រើប្រាស់គ្រឿងញៀន មួយកន្លែង ស្ថិតនៅក្នុងទឹកដីនៃ ខណ្ឌចំការមនរាជធានីភ្នំពេញ កំពុងតែបើកដំណើរការប្រមូលផ្ដុំគ្នា សំបូរទៅដោយជនជាតិចិនយ៉ាងអាណាធិបតេយ្យជាទីបំផុត ដោយគ្មានការទប់ស្កាត់ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ សម្ដេច ហ៊ុនសែន ទល់មុខនឹង អាគារឌឺព្រីត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពដដែលនោះ បានបញ្ជាក់ទៀតថា ទីតាំងខាងលេី ពិតជាមានខ្នងអាងខ្សែរ ធំណាស់ហេីយ ដោយមិនខ្លាចញញើត ពីសំណាញ់ផ្លូវ ចំណាត់ការ របស់សមត្ថកិច្ច បន្តិចសោះទ្បេីយ ថែមទាំំងប្រមូលផ្ដុំគ្នាទៅដោយជនជាតិចិន ច្រើននាក់ និងអនុញ្ញាតិអោយមានការ ប្រើប្រាស់នូវសារធាតុគ្រឿងញៀន គ្រប់ប្រភេទ ដូចជា ថ្នាំក្រវី និងម្សៅក្រាម ញៀនផ្សេងទៀត ផងយ៉ាងអនាធិបតេយ្យ ជាទីបំផុត ។

ប្រជាពលរដ្ឋ រស់នៅដោយមានការភ័យខ្លាច ពីសំណាក់ ពីជនជាតិចិនខាងលេី ក៏សូមសំណូមពរដល់បណ្តាញ ផ្សព្វផ្សាយព័ត៌មាន ជួយចែករំលែកការផ្សព្វផ្សាយនេះ ជួយនាំដឹងដំណឹង ទៅដល់ ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ មេត្តាជួយអន្តរាគមន៍ ពីបញ្ហាក្តីកង្វល់មួយនេះផង ជាពិសេស លោក ជួន ណារិន្ទ ដែលទេីបតែចូលកាន់ដំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលកន្លងមកធ្លាប់តែមានស្នាដៃល្អ ក្នុងការបង្រ្កាប ទីតាំងខ្លឹប មួយចំនួនដែលផ្ទុកនូវសារធាតុញៀន។

ព្រោះមួយរយៈកន្លងទៅនេះពួកគាត់ ជាប្រជាពលរដ្ឋ រស់នៅប្រកបរបរអាជីវកម្ម ដោយមានការភ័យខ្លាច ពីសំណាក់ជនជាតិចិន ដែលភាគច្រេីននៅពេលយប់ តែងតែ បង្ករការរំខាន ដល់អ្នកជិតខាង ជាយក្សថាហេតុ ជាញឹកញាប់៕

Leave a Reply

Your email address will not be published. Required fields are marked *