ខេត្តកំពង់ស្ពឺ @.បទល្មើសល្បែងស៊ីសងជល់មាន់តាមអនឡាញ មួយកន្លែងដែលកំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ស្ថិតនៅក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកឲ្យក្រុមអ្នកញៀនល្បែងជល់មាន់តាមអនឡាញ ចូលលេងយ៉ាងគគ្រឹកគគ្រេង ស្រែកហូរកញ្ជ្រាវ យ៉ាងអាណាធិបតេយ្យដោយមិនរំខានទៅដល់អាជ្ញាធរមានសមត្ថកិច្ចស្រុកគងពិសីនោះឡើយ។
តើមន្ត្រីអាជ្ញាធរនៅក្នុងមូលដ្ឋានសំងំធ្វើអ្វីបានមិនបើកភ្នែក ត្រចៀកមើលទីតាំងល្បែងស៊ីសងនៅក្នុងភូមិ ឃុំរបស់ខ្លួនដូច្នេះ ?
បែរជាបណ្ដែតបណ្ដោយឲ្យបទល្មើសបង្កភាពអសន្តិសុខនៅក្នុងភូមិ/ឃុំ បានយ៉ាងរលូនដូច្នេះទៅវិញ ។
ប្រជាពលរដ្ឋមានចម្ងល់ថាតើហេតុអ្វី? បានជាលោកមេឃុំ លោកមេប៉ុស្តិ៍ និងលោក យ៉ាង សុខលី អធិការ ស្រុកគងពិសី មិនមានវិធានការចុះបង្ក្រាបទីតាំងដុះស្លែខាងលើនេះអញ្ចឹងប្រហែលជាឆ្នាំងបាយរបស់អស់លោកហើយមើលទៅបានជាមិនហ៊ានចុះបង្ក្រាប។
ប្រជាពលរដ្ឋនៅក្នុងភូមិ/ឃុំខាងលើតែងតែមានភាពភ័យខ្លាចពីរឿងបទល្មើសល្បែងស៊ីសងកើតមាននៅភូមិ/ឃុំរបស់គាត់ ពួកគាត់បាននិយាយទៀតថា ទីណាមានល្បែងស៊ីសងទីពិតណាស់គឺនឹងមានអំពើចោរកម្ម លួចឆក់ប្លន់ និងប្រើអំពើហិង្សាក្នុងគ្រួសារមិនខានឡើយ។
បងប្អូនប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះមើលទីតាំងល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ នេះផង ដើម្បីភូមិឃុំមានសុវត្ថិភាពផងទាន។
រាយការណ៍ ដោយ អង្គភាពសារព័ត៌មាន យើងខ្ញុំ រង់ចាំទទួលព័ត៌មាន ពីគ្រប់មជ្ឈដ្ឋាននានា តាមរយៈលេខទូរសព្ទ (0979913228) របស់លោក ហុិន សុខុន សូមអរគុណ ។