ខេត្តកំពង់ធំ@.នៅព្រឹកថ្ងៃទី០៤ខែតុលាឆ្នាំ២០២៣ កាលពីម្សិលមិញ ឯកឧត្តម ហង្ស វរ: ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអនុប្រធានក្រុមការងារ អមដោយ ក្រុមការងារ ប្រធាន អនុប្រធាន បក្ស ចុះមូលដ្ឋានស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំតាំងក្រសៅចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងនូវទឹកជំនន់ស្ទឹងសែន និងបាននាំយកនូវគ្រឿងបរិភោគ មួយចំនួន ចែកជូនដល់ បងប្អូនពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ជនលិចនារដូវវស្សានេះ។
ដោយមានការចង្អុលបង្ហាញពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលដែលរងគ្រោះទឹកជំនន់នា រដូវវស្សានេះ ថ្នាក់ដឹកនាំបានចាត់តាំងអោយ ឯកឧត្តម ហង្ស វរ: ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំក្រុមការងារ ដើម្បីចុះទៅដល់តំបន់ដែលមានទឹកលិចលង់ លំនៅដ្ឋាន របស់ប្រជាពលរដ្ឋនិងនាំយកនូវគ្រឿងឧបភោគបរិភោគ ផងដែរ ទៅចែកជូនដល់គ្រួសារដែលទឹកលិចលង់លំនៅដ្ឋាន ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានយកនូវគ្រឿងបរិភោគ មួយចំនួនទៀត ជូនដល់រដ្ឋបាលស្រុកប្រាសាទសំបូរ ដើម្បីទុកប្រើប្រាស់ក្នុងភាពចាំបាច់របស់រដ្ឋបាលស្រុកថែមទៀតផង ។
ក្នងឱកាសនេះផងដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បានចូលរួមជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដែលអញ្ចើញមកពី៨ភូមិ នៅឃុំតាំងក្រសៅដែលរងគ្រោះទឹកលិចដល់ខ្នងផ្ទះ និងបានចែកជូននូវគ្រឿងបរិភោគជូនដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារនោះផងដែរ។
ថ្លែងនៅក្នុងកម្មវិធី ឯកឧត្តមប្រធាន ក្រុមកាងារបានមានប្រសាសន៍ ទៅកាន់អង្គពិធីថា÷
អំណោយដែលបានយកមកចែកជូនបងប្អូនថ្ងៃនេះថ្វីត្បិត មិនច្រើនតែនេះជាទឹកចិត្តសម្បុរស របស់ក្រុមការងារយេីង ដែលបានចូលរួមជួយដោះទាល់ របស់បងប្អូនក្នុងអំឡុងពេលដែលពុកម៉ែបងប្អូន កំពុងខ្វះខាតស្បៀងអាហារ ដែលជួបនូវរងគ្រោះនូវទឹកជំនន់នេះ បានយាយីដល់ផលដាំនិងសត្វពាហន: ផ្សេងៗ របស់ពុកម៉ែ បងប្អូន និងជាការួមចំណែកសម្រាលបន្ទុក រដ្ឋបាលស្រុក ហើយក៏ស្របលើគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដែលកន្លែងណាប្រជាពលរដ្ឋ នៅទីនោះ គឺត្រូវមានមន្រ្តីគណបក្សប្រជាជន នៅចាំជួយជ្រោមជ្រែង និងដោះស្រាយជូនពុកម៉ែបងប្អូនជានិច្ច ។
ឯកឧត្តម ក៏បានបន្តទៀតថា ក្រុមការងារនិងខិតខំប្រឹងប្រែងគៀងគ រកជំនួយបន្ថែមទៀតតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយយកមកចែកជូន ពុកម៉ែបងប្អូនបន្ថែមទៀត ហើយនឹង សង្ឃឹមថា ទឹកអាចនិង ឆាប់ស្រកទៅវិញ ដែលអាចបង្ករ លក្ខះងាយស្រួលដល់បងប្អូនអាចបង្ករ បង្កើនផលសម្រាប់បង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូន ទ្បេីងវិញ ហើយក៏សូមផ្តាំផ្ញើរដល់ពុកម៉ែបងប្អូនថាសូមអោយមានការប្រុងប្រយត្ន័ អោយបានខ្ពស់ក្នុងពេល កំពុងជួបរងនូវ អាកាសធាតុប្រែប្រួល ថ្វីត្បិតតែពេលនេះទឹក បានស្រកបន្តិចមែនតែវាអាចនិងកំហុកឡើងវិញភ្លាមៗ នៅពេលដែលមានភ្លៀងធ្លាក់ជោគជាំ ហើយវាអាចនឹងបង្កជាទឹកនន់សាជាថ្មីម្តងទៀត។
ជាចុងបញ្ចប់នេះ ក្នុងកម្មវិធីជួបសំណេះសំណាល ឯកឧត្តមប្រធានក្រុមការងារ បញ្ជាក់បន្ថែមថា សូមអោយពុកម៉ែបងប្អូនមានការយកទុកចិត្ត នឹងគ្រាំទ្រ ចំពោះរាជរដ្ឋាភិបាលថ្មី ដែលបានដឹកនាំដោយសម្តេចអធិបតី ហ៊ុន ម៉ាណែត ថាកម្ពុជានិងមានភាពរីកចម្រើនរ៉ុងរឿងអភិវឌ្ឍន៍ ទៅលើគ្រប់វិស័យនិងការពារសន្តិភាព ការពារអង្គព្រះមហាក្សត្រ ការពាបូរណ:ភាពទឹកដី ការពារប្រជាជន និងមិនអោយប្រជាពលរដ្ឋរងទុក្ខវេទនាដោយអំពើណាមួយឡើយ ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ នៅបន្តការបោះឆ្នោតជូនសម្តេចជានាយករដ្ឋមន្ត្រី នៅអាណត្តិខាងមុខទៀត និងសូមគោរពជូនពរពុកម៉ែបងប្អូនទាំងអស់ សូមជួបប្រទ:នូវពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណ: សុខ:ពល: កុំបីឃ្លៀងឃ្លាតឡើយ៕
អត្តបទ : ដោយ លោក យី ហ៊ុល និពន្ធនាយករង