ពលករខ្មែរ២នាក់ប្តីប្រពន្ធត្រឡប់ពីធ្វើការនៅប្រទេសថៃដល់អូរព្រំដែនបានសម្រាលកូនត្រូវបានកម្លាំងជួយអន្តរាគមន៍សង្គ្រោះឆ្លងទឹកជំនន់នៅក្នុង ស្រុកម៉ាឡៃ…!!
@:បន្ទាយមានជ័យ@: ពលករខ្មែរ២នាក់ប្តីប្រពន្ធត្រឡប់ពីធ្វើការនៅប្រទេសថៃមកខ្មែរ ដល់អូរព្រំដែនបានសម្រាលកូន ត្រូវបានកម្លាំងជួយអន្តរាគមន៍សង្គ្រោះឆ្លងទន្លេ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នៅចំណុចភូមិ.ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី សុខ ចន្ថា ជំនួយការសេនាធិការវរៈសេនាតូចថ្មើជើងលេខ៥១១បានប្រាប់ថា ពលករដែលត្រឡប់ពីប្រទេសថៃ២នាក់ប្តី ប្រពន្ធ ប្តីឈ្មោះ វ៉ាន់ ដេត អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ ណា វិន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិ ទួលឃ្លាំង ឃុំព្រៈធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោកបានបញ្ជាក់ថា៖ពលករខ្មែរ២នាក់ប្តីប្រពន្ធនិងកូនប្រុសម្នាក់ត្រឡប់ពីធ្វើការនៅប្រទេសថៃវិញតាមច្រករបៀង ជាប់ព្រំប្រទល់~ កម្ពុជា ~ថៃ ក៏បានឈឺពោះសម្រាលកូនក្នុងទឹកដីថៃ ជាប់ព្រំដែនត្រូវបានកម្លាំងជួយអន្តរាគមន៍យកធុងលាយស៊ីម៉ង់ដាក់ឆ្លងអូរព្រំដែនទឹកកំពុងជនលិច និងហូរខ្លាំង ហើយស្ត្រីសម្រាលកូនត្រូវបានដឹកតាមម៉ូតូកងបីទៅកាន់មណ្ឌលសុខភាពបឹងបេងស្រុកម៉ាឡៃ។
លោកវរៈសេនីយ៍ត្រី សុខ ចន្ថា បានបញ្ជាក់ថា៖ក្រោយពេលដែលជួយសង្គ្រោះពលករខ្មែរមួយគ្រួសារដែលមានប្រពន្ធមានផ្ទៃពោះហើយសម្រាលកូននៅក្បែរអូរព្រំដែនថៃ.កម្ពុជានោះត្រូវបានជួយអន្តរាគមន៍ទាន់ពេលវេលា និងមាន សុខភាពល្អ ទាំងម្តាយ និងកូន ៕
(រាយការណ៍ដោយលោក យីសំបូ
សម្របសម្រួលអត្ថបទដោយ ញៀប ចាន់
☎️ទំនាក់ទំនង:012607214