ឯកឧត្តម តូត ប៉ូវ៉ា បានអញ្ជើញនាំយកនូវបច្ច័យ និងទេយ្យទាន ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព កញ្ញា សាន់  ស្រីរ័ត្ន  ជាសមាជិក ស ស យ ក ឃុំស្វាយរំពារ និងជាយុវជនសង្កេតការណ៍ បោះឆ្នោតនាពេលកន្លងមក ដែលបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរ ក្នុងជន្មាយុ ១៩ឆ្នាំ រស់នៅក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង!!!

ថ្ងៃពុធ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣

លោកបណ្ឌិត តូច ប៉ូលីវ៉ា អនុប្រធាន ស ស យ ក ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគ្រប់គ្រង និង ដឹកនាំ អ្នកសង្កេតការណ៍ជាតិ ស ស យ ក ខេត្ត តំណាងលោក ឌី វិជ្ជា ប្រធាន ស ស យ ក ខេត្ត ដោយមានការចូលរួមពី លោកស្រីប្រធានគណៈកម្មាធិការ ស ស យ ក ស្រុកស្វាយទាប និងសមាជិក សមាជិកា បានអញ្ជើញនាំយកនូវបច្ច័យ និងទេយ្យទាន ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព កញ្ញា សាន់  ស្រីរ័ត្ន  ជាសមាជិក ស ស យ ក ឃុំស្វាយរំពារ និងជាយុវជនសង្កេតការណ៍ បោះឆ្នោតនាពេលកន្លងមក ដែលបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរ ក្នុងជន្មាយុ ១៩ឆ្នាំ រស់នៅក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀ ។

ក្នុងវេលាប្រកបដោយក្តី ក្ដុក ក្ដួល រំជួលចិត្តជាអនេកនេះ លោកបណ្ឌិត បានសម្តែងនូវសេកក្តីក្រៀមក្រំពោរពេញទៅដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យបំផុតជាមួយ ក្រុមគ្រួសារ និងសាច់សារលោហិតទាំងអស់ ចំពោះការបាត់បង់នូវ កូន ក្មួយ ចៅ បងប្អូន ជាទីស្រលាញ់របស់ក្រុមគ្រួសារ និងបានអុជធួកបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបរមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ កញ្ញា សាន់  ស្រីរ័ត្ន សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕

 

រាយការណ៍ដោយ ញៀន ចាន់

☎️ទំនាក់ទំនង:012607214

Leave a Reply

Your email address will not be published. Required fields are marked *