ភាពរញេរញ៉ៃ កក់ស្ទះ គ្មានសណ្តាប់ធ្នាប់ លេីផ្លូវសារធារណ: នៅតាមបណ្តោយផ្លូវលេខ ២៣០ ក្នុងសង្កាត់ផ្សារដើមគរ និង ផ្សារនាគមាស ខណ្ឌទួលគោក ..!!

ភ្នំពេញ@.ប្រជាពលរដ្ឋភាគច្រេីនតែងតែរអ៊ូរទាំថា ភាពអសកម្មរបស់ អាជ្ញាធរ ឬ គណៈកម្មាការ​ផផ្សារនាគមាស និង ផ្សារដេីមគរ គ្មានការយកចិត្តទុកដាក់ ពីការចុះត្រួតពិនិត្យរៀបចំសណ្តាប់ធ្នាប់សារធារណ: លេីកំណាត់ផ្លូវ ច្រកចេញចូលផ្សារជាប់គ្នា និង របងម៉ុងឌី
យ៉ាល់ លេីចំនុចផ្លូវ លេខ២៣០ ក្នុងសង្កាត់ផ្សារដេីមគរ និង ផ្សារនាគមាស ខណ្ឌទួលគោក រាធានីភ្នំពេញ។

ប្រធានគណ:កម្មការផ្សារ នាគមាស និង ផ្សារដេីមគរ តែងតែបញ្ជាអោយកូនចៅរបស់ខ្លួន ដេីរប្រមូលលុយជាប្រចាំ ពីអាជីវករលក់ដូរ បណ្តែតបណ្តោយអោយ មានការដាក់លក់ យ៉ាងអាណាធិបតី គ្មានសណ្តាប់ធ្នាប់ ពាសពេញលេី ដងផ្លូវសារធារណ: បានបង្ករអោយមានការកក់ស្ទះ និងគ្មានសណ្តាប់ធ្នាប់ លេីផ្លូវសារធារណ: ជាប្រចាំ ខណ:ដែលប្រជាពលរដ្ឋកំពុងតែធ្វេីដំណរពីរឆ្លងកាត់ ជាញឹកញ៉ាប់លេីកំណាត់ផ្លូវខាងលេីនេះ។

បេីទោសបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏ដូចជាមហាជន សំណូមពរ ដល់លោក ជា ពិសី អភិបាល នៃគណ:អភិបាលខណ្ឌទួលគោក មេត្តាមានវិធានការចេញបទបញ្ជា ដល់លោក ប្រធានគណ:កម្មាការផ្សារនាគមាស និង ប្រធានផ្សារដេីមគរ ព្រោះបច្ចុប្បន្នកំពុងតែ ប្រមូលលុយកប់ក្តោង ពីអាជីវករ លក់ដូរលេីផ្លូវសារធារណ: ដោយគ្មានការចុះរៀបចំកែលម្អ លេីផ្លូវសារធារណ: ដោយមានការកក់ស្ទះជាប្រចាំផងដែរ ។

ប្រធានគណ:កម្មការផ្សារ ទាំងពីរ សូមមេត្តាចូលរួមសហការ កែលម្អ រំដោះប្រពន្ធ័ផ្លូវសារធារណ: ខណ: ដែលក្រុមអាជីវករដក់ដូរ មួយចំនួនទូច កំពុងតែបន្តយកធ្វេីអាជីវកម្ម លក់លេីតាមដងផ្លូវ យ៉ាងអាណាធិបតី បានបណ្តាលអោយមានការកកស្ទះជាខ្លាំង ដល់ប្រជាពលរដ្ឋកំពុងតែធ្វេីដំណេីរ ។

ជាពិសេសផងនោះ ស្មេីដល់អាជ្ញាធរពាក់ពន្ធ័ ក្នុងខណ្ឌទួលគោក សូមមេត្តាចូលរួម សហការបន្ថែមលេីការត្រួតពិនិត្យ ដល់ប្រធាន និង អនុប្រធានគណ:កម្មការផ្សារ ទាំងពីរ ដេីម្បីសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋ និង អនាម័យ បរិស្ថាន កែលម្អមុខមាត់ប្រទេសជាតិ ផងដែរ ៕

ចេញផ្សាយ ថ្ងៃទី ២៩/មករា ឆ្នាំ២០២៤

រាយការណ៍ ដោយលោក ជាសុត្ថារ៉ា ហៅតោ២០០ សូមអរគុណ ។

Leave a Reply

Your email address will not be published. Required fields are marked *