ភាពមិនប្រក្រតី កេីតអំពេីហឹង្សា បង្ករដោយបុរសជាជនជាតិចិន មកលេីស្ត្រីខ្មែរ មានយីហោ ឈ្មោះ ជា (សណ្ធាគារអន្តរជាតិសុឺងទូហួយ) តែបេីជាបង្កប់ ខារ៉ាអូខេ និង ទូរហ្គេមបាញ់ត្រីទៅវិញ..!!

ភ្នំពេញ @.យោងតាមការ អាសអាង ពីស្ត្រីដែលជាជនរងគ្រោះ បានបញ្ជាក់ ដល់បណ្តាញសារព័ត៌មាន យេីងថា យីហោឈ្មោះ (សណ្ធាគារអន្តរជាតិសុឺងទូហួយ) កាលម្សិលមិញ បានបង្ករការភ្ញាក់ផ្អេីល បង្ករដោយបុរស ម្នាក់ជាជនជាតិចិន បានវាយប្រតាយប្រតប់ គ្នាមកលេីខ្លួន បណ្តាលអោយរងរបួសជាទំម្ងន់ បង្ករដោយបុរស ជាជនជាតិចិន ថាបានលូកលាន់ ខ្លួនប្រាណនារី ជាអ្នកបម្រេីនការងារ នៅ(សណ្ធាគារអន្តរជាតិសុឺងទូហួយ ) ដែលមានទីតាំងស្ថិតនៅ មុខអាកាសព្រលាន យន្តហោះ ពោធ៍ជិតតុង ក្នុងសង្កាត់ចោមចៅទី៣ ខណ្ធពោធ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភព ដោយយល់ឃេីងថា ភាពអសកម្ម របស់អាជ្ញាធរ ដឹកនាំដោយ សក់ ចន្ទ័កញ្ញារិទ្ធ ជាអភិបាលខណ្ឌពោធិ៍សែនជ័យ បណ្តែតបណ្តោយ អោយមន្រ្តីក្រោមឱវាទរបស់ខ្លួន ព្យាយាមបិតបាំង អំពេីល្មេីសច្បាប់ លួចលាក់បង្កប់នូវល្បែងស៊ីសង ដូចជា យីហោ ឈ្មោះ (សណ្ធាគារអន្តរជាតិសុឺងទូហួយ) តែបេីជា បង្កប់ទៅដោយ ទូហ្គេមបាញ់ត្រី និង បេីកខារ៉ាអូខេ បម្រេីនសេវាផ្លូវភេទ ទៅវិញ នេះបេីយោងតាមសេចក្តី រាយការណ៍ ពីស្ត្រីខាងលេី។

ប្រភពដដែល បានបន្ថែមទៀងថា សង្ស័យពិតជាមានការ បិតបាំង អនុញ្ញាត អោយមានការបេីក លួចលាក់ ដោយសារីបែបនេះ ពិតជា ត្រូវដងត្រូវផ្លែ ហេីយ ដេីម្បី ជាថ្នូរនឹងការ រក្សាភាពស្ងៀមស្ងាត់ និងមិនចុះបង្រ្កាប លេីល្បែងសុីសង ទូហ្គេមបាញ់ត្រីទាំងនោះ ដោយសង្កេតឃេីញថា មានមន្ត្រីឆ្លៀតឱកាស មួយក្តាប់តូច ប្រព្រឹត្ត នូវអំពេីពុករលួយ ស៊ីសំណូក សូកប៉ាន់ ទទួលផលប្រយោជន៍ ពីឈ្មួញ រួចព្យាយាម បិតបាំង ពីការ បេីកលេងល្បែងស៊ីសងទាំងនោះ ព្រោះជាថ្នូរមិនមានការចុះបង្រ្កាប បញ្ជាក់ថ្មីៗនេះ មានបណ្តាញ សារព័ត៌មានជាច្រេីន មួយចំនួន បានចុះផ្សាយ រិះគន់ ពីភាពអសកម្មរបស់អាជ្ញាធរ ជាច្រេីនដងមកហេីយ នៅតែគ្មានប្រសិទ្ធភាព ការចុះបង្រ្កាប នៅទ្បេីយ។

យោងតាមការ អាសអាងពីស្រ្តី ជនរងគ្រោះខាងលេី បាន បង្ហេីបថា ក្រោយពីខ្លួនបានទៅដាក់ពាក្យប្តឹង នៅប៉ុស្ត៍រដ្ឋបាល ចោមចៅទី៣ ខ្លួននៅមិនទាន់បានភាពយុត្តិធម៌ នៅទ្បេីយ ដោយបុរសជាជនជាតិចិន នោះមិនមានភាពទទួលខុសត្រូវ ក្រោយពីបានប្រេីអំពេីហឹង្សា។

តេីលោក សក់ ចន្ទ័កញ្ញារិទ្ធ និង លោក ម៉ន វុធី មានបានជ្រាបជា ព័ត៌មាននេះដែរឬទេ .? ដោយទីតាំង យីហោ ឈ្មោះ (សណ្ធាគារអន្តរជាតិសុឺងទូហួយ) បានបង្កប់ខារ៉ាអូខេ ទូហ្គេមបាញ់ត្រី បានប្រេីអំពេីហឹង្សា មកលេីស្រ្តីខ្មែរម្នាក់ ជាអ្នកបម្រេីនការងារនៅ ទីនោះ បង្ករដោយបុរសជាជនជាតិចិន នារីរងគ្រោះ ទទួចស្នេីសុំដល់អាជ្ញាធរពាក់ពន្ធ័ មេត្តាជួយរកយុត្តិធម៌ និង សូមមានវិធានការ ចុះបង្រ្កាបលេីល្បែងសុីសង បង្កប់ទូហ្គេមបាញ់ត្រីខុសច្បាប់នេះផង ។

ពលរដ្ឋ ក៏សូមសំណូមពរដល់ ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ពាក់ព័ន្ធ សូមយកចិត្តទុកដាក់ ត្រួតពិនិត្យ លេីមន្ត្រីក្រោមឱវាទ និងចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះបុគ្គល ដែលបានប្រព្រឹត្ត ព្យាយាមបិតបាំង អនុញ្ញាតិអោយ លួចលាក់ បេីកល្បែងសុីសង ខុសច្បាប់ ទាំងនេះ ដោយមិនគោរព គិតពី គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ ចេញជាកំហិត ដេីម្បី សេចក្តីសុខនិងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *