រដ្ឋបាលសង្កាត់ ព្រៃវែងដឹកនាំដោយ លោកស្រីចៅសង្កាត់ ឌីសុខហេង និងក្រុមការងារសង្កាត់ សហការ ជាមួយកម្លាំងប៉ុស្តិ៍ រដ្ឋបាលព្រៃវែង ដឹកនាំ ដោយ លោកវរសេនីយ៍ត្រី ម៉ាក់ គន្ធា រួមជាមួយកម្លាំងប្រជាការពារ ចុះពិនិត្យ និងតាមដានស្ថានភាពទឹកជំនន់ទឹកស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិ សេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ..
នាយប់ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣
លោកស្រី ឌី សុខហេង ចៅសង្កាត់ព្រៃវែង បានដឹកនាំមន្រ្ដីសង្កាត់ ប្រជាការពារសង្កាត ចុះពិនិត្យនិងតាមដានស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រភូមិសេរីដីដុះ និងបានរៀបចំកម្លាំងប្រជាការពារ២រូបនៅប្រចាំការ២៤ម៉ោង ដើម្បីរាយការណ៍ពីស្ថានភាពទឹកជំនន់នឹងដើម្បីជួយរើសឥវ៉ាន់ប្រជាពលរដ្ឋក្នុងរងគ្រោះ។
•កម្ពស់ទឹកឡើងសរុប ១,៨៥ម៉ែត្រ
(ត្រៀមប្រកាសអាសន្ន)
•គ្រួសារកំពុងរងគ្រោះសរុប៖ ៧១គ្រួសារ
•៥៩ ខ្នងផ្ទះ
•ប្រជាជនសរុប២៥៦នាក់ ស្រី១៣៩នាក់
•កុមារ៩០នាក់ ស្រី៥៨នាក់
•គ្រួសារបានឡើងមកទីទួលសុវត្តិភាព ៧១គ្រួសារ
•ស្ថានភាពទឹកភ្លៀងក៏នៅបន្ដធ្លាក់ក្នុង
កំរិតមធ្យម។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រី ឌី សុខហេង ចៅសង្កាត់ ព្រៃវែង បានមានប្រសាសន៍ផ្តាំផ្ញើទៅដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងព្រែកត្នោត ឱមានការប្រុងប្រយ័ត្នឱបានខ្ខ្ពស់ ព្រោះទឹកស្ទឹង កំពុងហក់ឡើងខ្លាំង លាយឡំនិងទឹកភ្លៀងផង បណ្តាលឱលិចផ្ទះបងប្អូនដែលរស់នៅ ជាប់ដងស្ទឹងព្រែកត្នោត ដូច្នេះហេីយ រដ្ឋបាលសង្កាត់ព្រៃវែង សូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឱបានខ្ពស់ នារដូវទឹកជំនន់នេះ៕
រាយការណ៍ដោយ ញៀប ចាន់ និពន្ធនាយករង
☎️ទំនាក់ទំនង:012607214