ថ្ងៃអង្គារ៍ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី17.ខែ តុលា ឆ្នាំ2023 សកម្មភាពកម្លាំងសហការចេញល្បាតតាមព្រំដែននាព្រឹកវេលាម៉ោង08និង15នាទី កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ រួមសហការមាន មេបញ្ជាការ.រង លោកនាយផ្នែក-នាយរងផ្នែក លោកនាយប៉ុស្តិ៍ -នាយរងប៉ុស្តិ៍ សរុបចំនួន38នាក់ អាវុធK54ចំនួន 4ដើម K59ចំនួន 2 ដើម AKចំនួន4 ដើម ដឹកនាំដោយលោកវរសេនីយ៍ឯក(ម៉ង់ ស៊ី)មេបញ្ជាការ វរៈសេនាតូចការពារព្រំដែនគោកលេខ 817 ប្រចាំស្រុកសំពៅលូន ។
ក្រោមកិច្ចបញ្ជាផ្ទាល់របស់ពី.លោកវរសេនីយ៍ទោ(ហ៊ុន.ខែត)ស្នងការ រងទទួលជំនួយការដឹកនាំ សហការជាមួយកម្លាំងយោធាកងអនុសេនាធំ៥៣៣ ចំនួន 4នាក់ អាវុធK54ចំនួន1ដើម ដឹកនាំដោយលោកអនុសេនីយ៍ទោ(ហែម.សឿន)(មេបញ្ជាការរងកងអនុសេនាធំគាំទ្រ)រួមនិងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ចំនួន 4នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រីសុង-សេងហួត(នាយផ្នែក)បានចេញល្បាតតាមព្រំដែន(ស្លាបឆ្វេង-ស្តាំច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣)ចាប់ពីចំណុចនិយាមកា(WGS84)0214368-1486830ភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
និយាមកា(WGS84)01214217-1486095ភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ លោកវរសេនីយ៍ទោ(ហ៊ុនខេត)ស្នងការរងទទួលជំនួយការ.បានប្រាប់ឲ្យដឹងថា.ការដឹកនាំកម្លាំងសហការចុះល្បាតតាមខ្សែបន្ទាប់ព្រំដែន ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ(សាតគំសាន)ស្នងការនគរបាលខេត្តបាត់ដំបង
ដើម្បីការពារទប់ស្កាត់រាល់បទល្មើសដូចជានិញគេចពន្ធផ្សេងៗដែលជនខិលខូចនាំលួចឆ្លងដែនពីប្រទេសជិតខាងចូលមកកម្ពុជា.ជាពិសេសពលករលួចឆ្លងដែនដោយខុសច្បាប់៕
(រាយការណ៍ ដោយលោក រតនាគង់)
សម្របសម្រួលអត្ថបទដែល ញៀប ចាន់
☎️ទំនាក់ទំនង:012607214