មាន់ជល់តាមទូរទស្សន៍អនឡាញ កំពុងតែរីកដូចផ្សិតហាក់បីដូចជាគ្មាន ការរំខានដល់អាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន..!!

ខេត្តកណ្ដាល : ជល់មាន់ តាមទូរទស្សន៍អនឡាញដែលទីតាំងស្ថិតនៅក្នុង ភូមិតាពេជ្រ ឃុំក្រាំងយ៉ាវ ស្រុកស្អាង ខេត្តកណ្ដាល កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងសូម្បីតែអាជ្ញាធរមានសមត្ថកិច្ច ដែលជាម្ចាស់ទឹកដីនៅកន្លែងនោះក៏មិនហ៊ានចុះបង្ក្រាបឬហាមឃាត់ទីតាំងខាងលើនោះទេ។

ពីព្រោះទីតាំងមួយកន្លែងនេះប្រជាពលរដ្ឋបានប្រាប់ថាមានខ្សែនៅពីក្រោយធំណាស់ ទើបបានជាអាជ្ញាធរមានសមត្ថកិច្ចខ្លាចអំណាចរបស់ម្ចាស់ទីតាំងមួយកន្លែងនោះហើយមើលទៅបានជាមិនហ៊ានចុះបង្ក្រាបម្ចាស់ទីតាំងនិងក្រុមអ្នកញៀនល្បែងទាំងអស់នោះទេ។

ប្រជាពលរដ្ឋបានសំណូមពរដល់ ឯកឧត្តម ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និង ឯកឧត្តម អភិបាល នៃ គណៈអភិបាល ខេត្តកណ្តាល សូមមេត្តាមានចំណាត់ការទៅលើម្ចាស់ទីតាំង នឹងក្រុមអ្នកញៀនល្បែងទាំងនោះផងពីព្រោះអ្នកខ្លះលេងចាញ់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ដែលជាហេតុមកពីល្បែងទាំងអស់នេះទើបបង្កើតឲ្យមានដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើម។

បងប្អូនពលរដ្ឋ សូមសំណូមពរដល់លោកស្នងការ មេត្តាជួយចាត់មន្ត្រីក្រោមឱវាទដើម្បីចុះបង្ក្រាបទីតាំងខាងលើឲ្យស្របទៅតាមគោលនយោបាយរបសរារដ្ឋាភិបាលភូមិឃុំ មានសុវត្ថិភាព ទាំង(៧) ចំនុចផងទាន។

ដោយ ហុិនសុខុន & រី ចំរើន

ខ្មែរប្រជាប្រិយ៍ ២៤ម៉ោង

( 0712224531 )

Leave a Reply

Your email address will not be published. Required fields are marked *