ខេត្តបាត់ដំបង:@: នៅថ្ងៃសុក្រ ៣កើតខែអាសាឍ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
នៅចំណុចគោលដៅចរាចរណ៍ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាវេលាម៉ោងប្រមាណ ១២និង០០នាទីនគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក បានដឹកនាំ កម្លាំងផ្នែកជំនាញឃាត់រថយន្តចំនួន០១គ្រឿង ម៉ាកសាំយ៉ុងពណ៍ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម2A-0087 បើកបរដោយ
ឈ្មោះសុខ ចាន់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ដោយបានត្រួតពិនិត្យលើរថយន្តឃើញមានប្រហិតចម្រុះខូចគុណភាពប្រមាណជាង២,០០០គីឡូក្រាមដែលផ្ទុកពេញរថយន្ត។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនទាំងម្ចាស់និងប្រហិតចម្រុះទាំងនេះមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្ត បន្តតាមនីតិវិធី ច្បាប់៕
រាយការណ៍ដោយលោក: មាស សាវ៉ាន់សម្របសម្រួលអត្ថបទដោយលោក: អុឹម ឈិន ប្រជាប្រិយ៣: ទូរស័ព្ទទំនាក់ទំនងពត៌មានទាន់ហេតុការណ៍លេខ: ០១១ ៨០ ៦៦ ៧៦ (សូមអរគុណ)។