ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ជាបេសកជនពិសេសតំណាងរាជរដ្ឋាភិបាលកម្ពុជា បានចូលជួបសម្តែងការគួរសម..!! www.kpnhotnews.com

រាជធានីភ្នំពេញ:@: ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ជាបេសកជនពិសេសតំណាងរាជរដ្ឋាភិបាលកម្ពុជា បានចូលជួបសម្តែងការគួរសម ដើម្បីចូលរួមអបអសាទរ និង ពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដមហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីទី១៧ ឋហ្វីលីពីន នៅវិមានប្រធានាធិបតី នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម​ សាយ​ សំអាល់​ ក៏បានពាំនាំការសាកសួរសុខទុក្ខ និងផ្តាំផ្ញើការជូនពរពីសម្តេចតេជោជូនចំពោះឯកឧត្តមប្រធានាធិបតី ចំពោះការជាប់ឆ្នោតជាប្រធានាធិបតីទី១៧​ របស់ហ្វីលីពីន ដែលទទួលបានការគាំទ្រពីប្រជាជនហ្វីលីពីនយ៉ាងច្រើនលើសលប់ ដោយសរបញ្ជាក់ឱ្យឃើញពីជំនឿទុកចិត្ត និងចក្ខុវិស័យនៃការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី។

ឯកឧត្តមប្រធានាធិបតីក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះសម្តេចតេជោនិងសូមអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្រោមការដឹកនាំរបស់សម្តេច ។ ហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកយកកិច្ចការអាទិភាពមួយចំនួនដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ាននៅក្នងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន៕

ដកស្រង់ចេញពីប្រភព Bayon Radio

ដោយលោក: អុឹម ឈិន ប្រជាប្រិយ៣ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មលេខ: ០១១ ៨០ ៦៦ ៧៦ (សូមអរគុណ)។

Leave a Reply

Your email address will not be published. Required fields are marked *