ល្បែងស៊ីសងជល់មាន់ អាប៉ោង បានបើកលេងយ៉ាងរលូននៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត..!! www.kpnhotnews.com

នៅព្រឹកថ្ងៃសុក្រទី៣០ខែមេសាឆ្នាំ២០២២ ល្បែងស៊ីសងជល់មាន់ អាប៉ោងគី មួយកន្លែងបានបើកលេងយ៉ាងរលូនដែលមានទីតាំងជប់រ៉ារថភ្លើងចំងាយ១០០មែត្ រស្ថិតនៅក្នុងភូមិដំណាក់កន្ទួតខាងត្បូង ឃុំដំណាក់ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត គឺរបស់លោកណាទេ ដែលជាម្ចាស់ល្បែងអនទ្បាញនោះ តាមសំដីរបស់ប្រជាពលរដ្ឋដែលសុំមិនអោយបញ្ចេញឈ្មោះ…

បានអោយដឹងថា សព្វថ្ងៃនេះនៅក្នុងភូមិ ឃុំដំណាក់កន្តួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បានបើកលេងល្បែងស៊ីសងជល់មាន់ អាប៉ោងគី យ៉ាងអាណាធិបតេយ្យ ធ្វើអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំខាងលើនេះមានការព្រួយបារម្មណ៍យ៉ាងខ្លាំងដោយសារក្រុមញៀនល្បែងទាំងអស់នេះហេតុដូច្នេះហើយពួកគាត់ដែលបានរស់នៅភូមិ ឃុំខាងលើនេះសូមអំពាវនាវដល់ឯកឧត្ដមម៉ៅ ធនិនអភិបាលនៃគណះអភិបាលខេត្តកំពតក៏ដូចជាលោកឧត្ដមសេនីយ៍ទោម៉ៅច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពតមេត្តាជួយចុះពិនិត្យផងទាន៕

 

រាយការណ៍ដោយលោក:សឹង សុន
អ្នកយកព័ត៌មានក្នុងខេត្តកំពត: សម្របសម្រួលអត្ថបទដោយលោក: អុឹម ឈិន ប្រជាប្រិយ៣: ទូរស័ព្ទទំនាក់ទំនងផ្សាយពាណិជ្ជកម្មលេខ: ០១១ ៨០ ៦៦ ៧៦: (សូមអរគុណ)។

Leave a Reply

Your email address will not be published. Required fields are marked *