សៀលថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ពិធី : សំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រជាការពារទាំង០៨ ឃុំ នៃស្រុកបាណន់ខេត្តបាត់ដំបងចំនួន៦០៦នាក់ និងជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទចំនួន១០៦នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ខេត្តបាត់ដំបង ឯកឧត្តម គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍និងជាអនុប្រធានទី ១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាណន់ខេត្តបាត់ដំបង នៅសាលាស្រុកបាណន់ ។ ក្នុងពិធីនេះ ឯកឧត្តមសន្តិបណ្ឌិត បានឧបត្ថម្ភថវិកាជូនកម្លាំងទាំងអស់ម្នាក់ៗ ៥ ម៉ឺនរៀល និងសារុង០១ ។
បន្ទាប់មក ឯកឧត្តមសន្តិបណ្ឌិត និងក្រុមការងារបានអញ្ជើញចុះពិនិត្យសាលាអនុវិទ្យាល័យ បាយដំរាំ និងបានឧបត្ថម្ភថវិកា ចំនួន ៣,០០០ដដុល្លា សម្រាប់ចូលរួមសាងសង់ផ្ទះគ្រូស្នាក់នៅក្នុងសាលា១ខ្នង៣បន្ទប់៕
រាយការណ៍ដោយលោ: សីហាប្រជាប្រិយ៥១:ប្រចាំខេត្តបាត់ដំបង.
សម្របសម្រួលអត្ថបទដោយលោក: អុឹម ឈិន ប្រជាប្រិយ៣: ទូរស័ព្ទទំនាក់ទំនងផ្សាយពាណិជ្ជកម្មលេខ: ០១១ ៨០ ៦៦ ៧៦: (សូមអរគុណ)។