លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ជួបសម្តែងការគួរសមជាមួយអគ្គកុងស៊ុលនៃសា​ធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបា​ត់ដំបងក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ..!!www.kpnhotnews.com

-នៅរសៀលថ្ងៃចន្ទ​ ១០កេីត​ខែ​ចេត្រ​ឆ្នាំឆ្លូវត្រី​ស័ក​ព.ស.២៥៦៥​ត្រូវនឹងថ្ងៃទី១១ខែ​ មេសា​ ឆ្នាំ​២០២២ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឯកឧត្តម NGUYEN THANH VAN អគ្គកុង​ស៊ុល, លោកជំទាវ NGUYEN THI HU​YEN កុងស៊ុល សាធារណរដ្ឋសង្គមនិយម​វៀតណាមប្រចាំខេត្តបាត់ដំបង និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំពោះលោកឧត្តមសេនី​យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បា​លខេត្តបាត់ដំបង ព្រមទាំងកម្លាំងនគរបាលទូទាំខេត្តបាត់ដំប​ ។

ក្នុងឱកាសនេះ ឯកឧត្តម អគ្គកុងស៊ុល បានសាក​សួរសុខទុក្ខ ព្រមទាំងសម្តែងនូវការកោត​សរ​សើរចំពោះថ្នាក់ដឹកនាំ​ ព្រមទាំងកងកម្លាំងនគរ​បាលក្នុងខេត្តបាត់ដំបងទាំងអស់​ ដែលបានខិតខំបំ​ពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្ត ក៏ដូចជាបានបំពេញកិច្ចសហ​ប្រតិបត្តិការនាពេលកន្លងមករវាងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ដោយរក្សាបាន​នូវចំណងមិត្តភាព​ល្អយ៉ាងជិតស្និទ្ធ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានសម្តែងនូវការស្វាគមន៍ និងអរគុណចំពោះវត្តមាន ឯកឧត្តម, លោកជំទាវ និងសហការី អគ្គកុងស៊ុលវៀតណាម​ ដែលបានចំណាយពេលវេលា​ដ៏មានតម្លៃអញ្ជេីញ​ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់កងកម្លាំងនគរបាលក្នុងខេត្តបាត់​ដំ​បង ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ស្នងការ​ជំ​នួ​ស​មុខឱ្យកងកម្លាំងនគរបាលទូទាំងខេត្តជូនពរ ឯកឧត្តម, លោកជំទាវ និងសហការី សូម​ទទួលបាន​នូវសុខភាពល្អ និងសម្រេចជោគជ័យចំពោះបេសកកម្មការទូតជាបន្តទៅទៀត។

ជាមួយនេះ ឯកឧត្តម, លោកជំទាវ និងសហការី អគ្គកុងស៊ុលវៀតណាម​បានប្រគល់ជូននូវកន្រ្តកអនុស្សាវរិយ៍ដល់លោកឧត្តមសេនីយ៍ស្នងការផងដែរ៕

 

រាយការណ៍ដោយលោក រតនា គង់

សម្របសម្រួលអត្ថបទដោយលោក: អុឹម ឈិន ប្រជាប្រិយ៣ ទូរស័ព្ទទំនាក់ទំនងផ្សាយពាណិជ្ជកម្មលេខ: ០១១ ៨០ ៦៦ ៧៦.( សូមអរគុណ)។

Leave a Reply

Your email address will not be published. Required fields are marked *