បើកបររថយន្តបត់ត្រូវអ្នកបើកម៉ូតូមកពីក្រោយបុករថយន្តជ្រុលទៅបុកឃឿនបណ្ដាលស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ…!

ខេត្តប៉ៃលិន÷យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញនៃស្នងការខេត្តបានឱ្យដឹងថា÷នៅវេលាម៉ោង១៨ និង ១៤នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០
២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលេីផ្លូវជាតិលេខ៥៧ ត្រង់ចំណុចមុខសណ្ឋាគារ មាស សោភា ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
-មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លេីក រវាងម៉ូតូ បុកនឹងរថយន្ត បណ្ដាលអោយមានមនុស្សស្លាប់ចំនួន០១ នាក់(ប្រុស) និង គ្មានរបួស ០១នាក់ខូចខាតរថយន្ដកម្រិតស្រាល ០១គ្រឿង និងម៉ូតូកម្រិតធ្ងន់ ០១គ្រឿង។

សមត្តកិច្ចជំនាញបានបន្តថា÷អ្នកបើកបររថយន្តឈ្មោះ រី ធារិន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ជាងអគ្គីសនីឯកជន មានទីលំនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បេីកបររថយន្ដម៉ាក លុចសុីស៣០០ ពណ៌ស សេរីឆ្នាំ២០០១ ពាក់ផ្លាកលេខ ភ្នំពេញ2X-5740 ទិសដៅពីជេីង ទៅត្បូង (ខូចខាតស្រាល)។
អ្នកបើកបរម៉ូតូឈ្មោះ ធឿន យាក់គឹល ភេទប្រុស អាយុ១៦ឆ្នាំ (ស្លាប់ពេលដល់មន្ទីពេទ្យ) មានទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៍ខ្មៅ គ្មានផ្លាកលេខ ទិសដៅពីជេីង ទៅត្បូង (លឿន)។

សមត្តកិច្ចនគរបាលជំនាញនៃស្នងការខេត្តបានបន្តទៀតថា÷ករណីខាងលើនេះក្រោយពីកើតហេតុ-រថយន្តនិងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តប៉ៃលិន រងចាំការដោះស្រាយពេល
ក្រោយ។ ចំណែកសពត្រូវបានប្រគល់ទៅអោយសាច់ញាតិដើរម្បីធ្វើបុណ្យតាមប្រពៃណី។ ករណីនេះ កត្តាមនុស្សបេីកបរលឿនក្នុងទីប្រជុំជន៕

(ដោយ,លោក រតនាគង់)

Leave a Reply

Your email address will not be published. Required fields are marked *