រាជធានីភ្នំពេញ:@: នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា មហាអយ្យការ អមតុលាការកំពូល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៦។
បន្ទាប់ពីលោកជំទាវ ជា លាង មានប្រសាសន៍សំណេះសំណាល និង ផ្ដាំផ្ញើរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា៖ ដោយអនុវត្តតាមពាក្យស្លោក ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប ជាមួយនោះត្រូវស្មោះត្រង់ជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវមានស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង ត្រូវមានវិន័យ មានសណ្ដាប់ធ្នាប់ ត្រូវមានឆន្ទៈអង់អាចក្លាហាន ហើយ និង ឧស្សាហ៍ព្យាយាមតស៊ូ យកចិត្តទុកដាក់ស្ដាប់គ្រូឧទ្ទេសនាមពន្យល់បកស្រាយណែនាំ គោរពបទបញ្ជាផ្ទៃក្នុងសាលា គោរពវិន័យ ជាមួយនោះត្រូវហ៊ានសួរឲ្យបានផុសផុល រវាងទ្រឹស្ដី និង ការអនុវត្តផ្ទាល់ លើកកម្ពស់សាមគ្គីភាព ដើម្បីឱ្យវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៦ ប្រកបដោយលទ្ធផលផ្លែផ្កា៕
រាយការណ៍ដោយលោក អុឹម ឈិន (នាយកប្រតិបត្តិ)
គេហទំព័រ ខ្មែរប្រជាប្រិយ & www.kpnhotnews.com
ទូរស័ព្ទទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍លេខ: ០៩៧ ៦៨១ ៦៦០៨ Telegram ០១១ ៨០ ៦៦ ៧៦ (សូមអរគុណ) ។
តប