កិច្ចប្រជុំរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោក្រោម អធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង !
នាព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣÷
លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង ខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូកឆ្នាំ២០២៣ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅ សាលប្រជុំអាគារ”ខ”សាលាខេត្ត ស្វាយរៀង។
ពិធីកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុង/ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រើនរូបទៀត។
សូមជម្រាបជូនថា ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោឆ្នាំ២០២៣នេះ គ្រោងនឹងរៀបចំប្រព្រឹត្តិទៅរយៈពេល២ថ្ងៃគឺ ថ្ងៃសៅ-អាទិត្យទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត ផងដែរ ៕
រាយការណ៍ដោយ ញៀប ចាន់
☎️:ទំនាក់ទំនង:012607214