តើវគ្គបណ្តុះបណ្តាលរបស់សមាគមគ្រឿងសម្អាង CCAនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣ ខាងមុខនេះមានអត្ថប្រយោជន៍យ៉ាងណាខ្លះ
រាជធានីភ្នំពេញ៖ យោងសេចក្តីជូនដំណឹងរបស់សមាគមគ្រឿងសម្អាងCCAចុះថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២៣នេះបាន អោយដឹងថា សមាគមមួយនេះគ្រោងបើកវគ្គបណ្តុះបណ្តាលមួយក្រោមប្រធានបទ (ហានិភ័យ ដំណោះស្រាយ វិធីការពារលើវិស័យអាហារបំប៉ននៅកម្ពុជា)
ដែលក្នុងលិខិតនោះបានបញ្ជាក់អំពីអត្ថប្រយោជន៍នៃអ្នកចូលរួមនិងទទួលបានដូចជា៖
ទី១- យល់ដឹងអំពីហានិភ័យអ្វីខ្លះលើវិស័យអាហារបំប៉ននៅកម្ពុជា
ទី ២- យល់ដឹងអំពី ដំណោះស្រាយនានា ពេលជួបបញ្ហាលើវិស័យមួយនេះ
ទី ៣- យល់ដឹងអំពី់ វិធីសាស្រ្តការពារខ្លួបជាមុន កុំអោយជួបហានិភ័យ ឬ គ្រោះថ្នាក់ធ្ងន់ធ្ងរអោយសោះ
ទី ៤- យល់ដឹងអំពី ឯកសារផ្លូវច្បាប់នានាដែលត្រូវបំពេញអោយបានត្រឹមត្រូវ ទាំងការនាំចូល ផលិតក្នុងស្រុក លក់ ចែកចាយ និង ទិញយកមកប្រើប្រាស់ជាដើម។
ចំណែកឯទី៥វិញ – សំនួរ/ចំលើយយ៉ាងច្រើនដែលបានចោទសួទៅវាគ្មិនយើង
តើវគ្គនេះមានអត្ថប្រយោជន៍ផ្សេងទៀតទេសម្រាប់អ្នករស៊ី អ្នកនាំចូល អ្នកលក់ និង អ្នកប្រើប្រាស់យ៉ាងដែរទៀតដែរឬទេ?
ពិតណាស់វគ្គនេះមានគោលបំណងយ៉ាងច្បាស់ក្នុងកាចែករំលែកចំណេះដឹងដល់អ្នកលក់ អ្នកនាំចូល អ្នកផលិត ចែកចាយ និង អ្នកប្រើប្រាស់ដើម្បីទទួលបានចំណេះដឹងនានាទាំងផ្លូវច្បាប់វិធីការពារ ដំណោះស្រាយ មុនលក់ផលិតផលអាហារបំប៉នដើម្បីសុខភាព ព្រោះអាហារបំប៉នជាផលិតផលដាក់ចូលក្នុងពោះ ហើយទទួលទានជាប្រចាំទៀតផង។
តើអ្វីខ្លះជាចំណោទបញ្ហាសម្រាប់អ្នកនាំចូលវិស័យនេះ?
តើអ្វីខ្លះជាចំណោទបញ្ហាសម្រាបអ្នកផលិតអាហារបំប៉នក្នុងស្រុក?
តើអ្វីខ្លះដែលតែងតែកើតជាបញ្ហាទៅលើអ្នកប្រើប្រាស់?
តើអ្វីទៅជាគ្រឹះស្ថានអាហារ័ណ នីហារ័ណឳសថ? ហើយអ្វីទៅជាបញ្ជីការផលិតផល? តើគេមើលយ៉ាងណាដឹងថាជារបស់ពិត ឬ ក្លែងក្លាយ?
ទាំងនេះពិតជាចំណោទបញ្ហាយ៉ាងស្មុគស្មាញដែលវាគ្មិនយើង គឺលោកបណ្ឌិត តេង ប៊ុនថុន និង ឡើងចែករំលែកនៅក្នុងវគ្គនេះផងដែរ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ សិក្ខាកាមនិងបានចោទជាសំនួរយ៉ាងច្រើនទៅវាគ្មិនយើងផងដែរ។
នៅចាំអីទៀតសូមចុះឈ្មោះឥឡូវនេះព្រោះកន្លែងមានត្រឹងតែចន្លោះពី ៣០ ទៅ ៥០នាក់ប៉ុណ្ណោះ សូមទំនាក់ទំនងចុះឈ្មោះតាមរយៈលេខ 012 22 18 19៕
រាយការណ៍ដោយ ញៀប ចាន់
☎️ទំនាក់ទំនង:012607214