លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញសាកល្បង របស់បេក្ខភាពអង្គភាពប្រឡងប្រជែងអង្គភាព!!!

នារសៀលថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣

លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញសាកល្បង របស់បេក្ខភាពអង្គភាពប្រឡងប្រជែងអង្គភា ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលនឹងចូលរួមប្រឡងប្រជែង នាខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ដែលពិធីនេះធ្វើឡើង នៅសាលប្រជុំព្រៃបាសាក់ VIP សាលាខេត្ត ។

ពិធីនេះមានការចូលរួមពី៖ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្តលោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានការិយាល័យ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយកសាលាបឋមសិក្សាស្វាយជ្រំ លោកស្រីនាយិកាសាសាបឋមសិក្សាព្រះសីហនុ ព្រមទាំង លោក លោកស្រី មន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕

 

រាយការណ៍ដោយ ញៀប ចាន់

☎️ទំនាក់ទំនង:012607214

 

Leave a Reply

Your email address will not be published. Required fields are marked *