កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានធ្វើប្រតិបត្តិការចុះរដ្ឋបាល ទ្រង់ទ្រាយធំនៅប្រឡាយស្ទឹងមានជ័យ ..!!!

រាជធានីភ្នំពេញ:@: ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈប ញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ សរុប៥៥នាក់ ចុះរដ្ឋបាល នៅចំណុច ប្រឡាយស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅក្នុងប្រតិបត្តិការនោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានធ្វើឃាត់ខ្លួន ជនសង្ស័យ បានមួយចំនួន ដើម្បីធ្វើសួរនាំ និងបានរុះរើ ទីជម្រកដែលជនសង្ស័យ ប្រមូលផ្ដុំគ្នា នៅក្នុងដីឡូត៍ទុកចោល នៅជិត
ស្ពានអាកាសស្ទឹងមានជ័យ ៕

រាយការណ៍ដោយលោក អុឹម ឈិន (នាយកប្រតិបត្តិ)

គេហទំព័រ ខ្មែរប្រជាប្រិយ & www.kpnhotnews.com
ទូរស័ព្ទទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍លេខ: ០៩៧ ៦៨១ ៦៦០៨ Telegram ០១១ ៨០ ៦៦ ៧៦ (សូមអរគុណ) ។

Leave a Reply

Your email address will not be published. Required fields are marked *