ករណីអំពើហិង្សាក្នុងគ្រួសារ ប្រពន្ធកាប់សម្លាប់ប្តី ដែលកំពុងដេកលង់លក់ ស្រវឹងមិនដឹងខ្លួន រួចប្រពន្ធទៅសារភាព នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន!!!

ករណីអំពើហិង្សាក្នុងគ្រួសារ ប្រពន្ធកាប់សម្លាប់ប្តី ដែលកំពុងដេកលង់លក់ ស្រវឹងមិនដឹងខ្លួន រួចប្រពន្ធទៅសារភាព នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន!!

@:ប៉ៃលិន@: នាយប់វាលាម៉ោង ៣:១៥នាទីទៀបភ្លឺ ត្រូវនឹងថ្ងៃអង្គរ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ÷ព័ត៌មានបឋម មានករណីឃាតកម្មមួយ បង្កដោយប្រពន្ធកាប់សម្លាប់ប្តីខ្លួនឯង នៅក្នុងផ្ទះ ក្រោយពីប្តីត្រឡប់មកពីចូលរួមខួបកំណើតស្រវឹងដេកលង់លក់មិនដឹងខ្លួន លោកវរសេនីយ៍ត្រី ឡាំ សំរិទ្ធ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសេង គឹមចេង អាយុ៧០ឆ្នាំ ជនដៃដល់ឈ្មោះ ចេងចាន់ថា អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ អ្នកទាំងពីរ ត្រូវជាប្តីប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ ចាប់តាំងពីកូននៅតូចៗ មកម្លេះ គ្រាន់តែងតែឈ្លោះគ្នា រួចក៍ត្រូវគ្នាវិញ។
នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្តីបានទៅខួបកំណើតគេពេលត្រឡប់មកផ្ទះវិញមានការឈ្លោះប្រកែកគ្នាជាខ្លាំងរួចដល់ជិតភ្លឺស្រាប់តែជនរងគ្រោះបានស្លាប់លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា ស្ត្រីជាប្រពន្ធឈ្មោះ ចេង ចាន់ថា បានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយបញ្ជាក់ថាខ្លួនបានសម្លាប់ប្តីស្លាប់បាត់ហើយ ក្រោយពីធ្វើកោសល្យវិច្ច័យ នគរបាលបានសន្និដ្ឋានថា សព ពិតជាស្លាប់ដោយសារការកាប់ជាច្រើនកាំបិតបណ្តាលអោយស្លាប់នៅក្នុងបន្ទប់ដេក។

បច្ចុប្បន្នជនសង្ស័យជាប្រពន្ធត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តចំណែកសពប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

រាយការណ៍ដោយ យី សំបូរ

សម្របសម្រួលអត្ថបទដោយ ញៀប ចាន់

☎️ទំនាក់ទំនង:012607214

Leave a Reply

Your email address will not be published. Required fields are marked *