រាជធានីភ្នំពេញ:@: កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិសែនជ័យបានបង្រ្កាបមុខសញ្ញាលួចចំនួន ២នាក់ នៅក្នុងទីតាំងណេតបង្កប់ល្បែងខុសច្បាប់មួយកន្លែងស្ថិតនៅខាងលិចផ្សារ ឯករាជ្យ២ ភូមិជំពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ។ ការបង្ក្រាបនេះ បានធ្វេីឡេីងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ។
ប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងល្បែងណេតខុសច្បាប់ស្ថិតនៅខាងលិចផ្សារឯករជ្យ២ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ គឺមានមន្ត្រីនគរបាលមានតួនាទីគ្រាន់បេីម្នាក់នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពីក្រោយខ្នង។ ទីតាំងណេតបង្កប់ល្បែងនេះសំបូរដោយមុខសញ្ញាប្រើប្រាស់ ចែកចាយគ្រឿងញៀន និងលួច៕
រាយការណ៍ដោយលោក អុឹម ឈិន (នាយកប្រតិបត្តិ)
គេហទំព័រ ខ្មែរប្រជាប្រិយ & www.kpnhotnews.com
ទូរស័ព្ទទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍លេខ: ០៩៧ ៦៨១ ៦៦០៨ Telegram ០១១ ៨០ ៦៦ ៧៦ (សូមអរគុណ) ។