ឯកឧត្ដម អ្នកឧកញ៉ា បណ្ឌិត​ លី​ សាម៉េត​ ទីប្រឹក្សាផ្ទាល់​ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ និងជាប្រធាគណបក្សប្រជាជនកម្ពុជា អញ្ចើញចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារសាមគ្គី ក្រុងកំពង់ចាម.!!

ខេត្តកំពង់ចាម:@: នៅថ្ងៃអង្គារ៏​ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម អ្នកឧកញ៉ា បណ្ឌិត​ លី​ សាម៉េត​ ទីប្រឹក្សាផ្ទាល់​ និងជាតំណាងដ៏ខ្ពង់ខ្ពង់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករ ដែលបានកំពុងធ្វើអាជីវកម្មលក់ដូរទំនិញរបស់ខ្លួន ដើមី្បក្តាប់នូវរាល់បញ្ហាមួយ ចំនួនរបស់បងប្អូនអាជីវករ ក៏ដូចជាបង្កើននូវភាពស្និតស្នាលជាមួយបងប្អូនអាជីវករ នៅផ្សារសាមគ្គី ខេត្តកំពង់ចាម។
ឯកឧត្ដម អ្នកឧកញ៉ា បណ្ឌិត​ ក៏បានសំណូមពរឲ្យសមត្ថកិច្ចមូលដ្ឋាន និង គណៈគ្រប់គ្រងផ្សារ ក៏ដូចសន្តិសុខផ្សារ ជួយធ្វើការជួយសម្រួលលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង និងជុំវិញទីផ្សារ  ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់កាកសំណល់ទីផ្សារ និង ប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារឲ្យ បានល្អ ដើមី្បធានាដល់ចរន្តទឹកហូរបានទាន់ពេល មិនបង្កឲ្យមានការកកស្ទះទៀតផង ។
ឯកឧត្ដម អ្នកឧកញ៉ា បណ្ឌិត​ បានលើកផងដែរថា ផ្សារសាមគ្គីនេះ កើតឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសម្តេចបានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈទៀតផង ។ ម៉្យាងទៀតដោយផ្សារនេះ ក៏ជាទីកន្លែងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ  ។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត ក៏បានជម្រុញដល់ប្រជាពរដ្ឋ​ និងអាជីវករ​ ទាំងអស់សូមអញ្ជើញបោះឆ្នោតឲ្យបានគ្រប់គ្នា​នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣  និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ជុជា​ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទិ១៨  ដើម្បីគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាអាណត្តិទី ៧ និង ប្តេជ្ញាចិត្តគាំទ្រ ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ដោយឯកឧត្តម មបណ្ឌិត ជាបញ្ញវន្តដែលមានចំណេះដឹងយ៉ាងខ្ពងខ្ពស់លើផ្នែក យោធា សេដ្ឋកិច្ច និងនយោបាយ ដែលលោកសិក្សាមកពីបរទេស ៕

រាយការណ៍ដោយលោក អុឹម ឈិន (នាយកប្រតិបត្តិ)
គេហទំព័រ ខ្មែរប្រជាប្រិយ & www.kpnhotnews.com
ទូរស័ព្ទទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍លេខ: ០៩៧ ៦៨១ ៦៦០៨ Telegram ០១១ ៨០ ៦៦ ៧៦ (សូមអរគុណ) ។

 

Leave a Reply

Your email address will not be published. Required fields are marked *