រាជធានីភ្នំពេញ៖@÷ នៅព្រឹកថ្ងៃច័ន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត ឈឿន សាវន ដឹកនាំក្រុមការងា តំណាង ឯកឧត្ដម អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជឆប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ចេីញចុះសំណេះសំណាល និងសួរសុខទុក្ខប្អូនស្រីឈ្មោះ ផេង ចាន់ថា ដែលមានជំងឺដុះដំសាច់(ពក.ក) ស្ថិតនៅក្នុងភូមិភ្លេីងឆេះរទេះ សង្កាត់ភ្លេីងឆេះរទេះលិច ខណ្ឌកំបូល រាជធានីភ្នំពេញ។
តំណាងឯកឧត្ដម អ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភប្អូនស្រីឈ្មោះ ផេង ចាន់ថា រួមមាន ថវិកាមួយចំនួន សម្រាប់ព្យាបាលជំងឺ អង្ករចំនួន ១បាវ ត្រីខកំប៉ុង និងទឹកបរិសុទ្ធ។
ក្នុងការអញ្ជើញចុះសួរសុខទុក្ខនេះផងដែរ លោកស្រី ផេង អ៉ីម ដែលជាម្ដាយរបស់ប្អូនស្រី ផេង ចាន់ថា បានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងទ្វេរតែងតែយកចិត្តទុកដាក់គិតគូពីប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា៕
រាយការណ៍ដោយលោក អុឹម ឈិន (នាយកប្រតិបត្តិ)
គេហទំព័រ ខ្មែរប្រជាប្រិយ & www.kpnhotnews.com
ទូរស័ព្ទទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍លេខ: ០៩៧ ៦៨១ ៦៦០៨ Telegram ០១១ ៨០ ៦៦ ៧៦ (សូមអរគុណ) ។