ឯកឧត្តមម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពតបានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋ នៅក្នុងវត្តអង្គ ជុំព្រៃទប់..!!

ខេត្តកំពត:@:នៅព្រឹកថ្ងៃសុក្រទី១៦ ខែមិថុនាឆ្នាំ ២០២៣នេះ ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមានទីតាំង ស្ថិតនៅក្នុងបរិវេន វត្តអង្គជុំព្រៃទប់ ស្ថិតនៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាចខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល ខេត្តកំពត។

នៅក្នុងពិធី ជួបសំណេះសំណាលនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត ឯកឧត្តម លោកជំទាវ ឯកឧត្តមញ៉ូវ សាឯមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយករង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកអភិបាល នៃគណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក ប្រធានមន្ទីរអង្គភាពជុំវិញស្រុក អស់លោក លោកស្រី សមាជិក សមាជិកា លោកមេឃុំ ស្មៀនឃុំ លោកមេភូមិ លោកនាយប៉ុស្តិ៍រដ្ឋបាល កងកម្លាំងទាំងបីប្រភេទ ប្រជាការពារ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាកម្មវិធីមួយដែលឯកឧត្តមចុះមកនេះ គឺជាកម្មវិធី នៃការចុះសួរសុខទុក្ខដោយផ្ទាល់ជាមួយនឹងគ្រួសាររបស់យើង ពីព្រោះការសួរសុខទុក្ខរបស់ឯកឧត្តមអភិបាលខេត្តនេះ គឺឯកឧត្តមបានចុះសួរគ្រប់ស្រុកអស់ហើយ។ ស្រុកកំពង់ត្រាចនេះ គឺជាស្រុកកូនពៅអ្វីដែលឯកឧត្តមអភិបាលខេត្ត ចុះមកថ្ងៃនេះ គឺឯកឧត្តមចង់ស្វែងយល់ និងមកពិនិត្យដោយពិតប្រាកដជាក់ស្ដែងនៅលំនៅដ្ឋានដែលពុកម៉ែរបស់យើងរស់នៅក្រោមម្លប់សន្តិភាព ដែលសម្ដេចតេជោលោកយកមកដោយលំបាកដោយជីវិតទើបយើងបានសុខសន្តិភាពពេញលេញគ្របដណ្ដប់លើផ្ទៃប្រទេសនេះ តើអ៊ុំប្រុស អ៊ុំស្រី លោកយាយ លោកតា លោកឪពុក អ្នកម្ដាយរបស់យើងទាំងអស់មានសេចក្ដីសុខយ៉ាងណានៅក្នុងមូលដ្ឋាន នៃការរស់នៅរបស់ខ្លួន។ ហើយយន្តការនៃការចុះរបស់ឯកឧត្តមអភិបាលខេត្តថ្ងៃនេះ ឯកឧត្តមគិតថាដើម្បីឲ្យសុកើតហើយនិងមានភាពពិតប្រាកដជាក់ស្ដែងនោះ គឺឯកឧត្តមអភិបាលខេត្តចង់មកបើកគ្របឆ្នាំងបាយ ពុកម៉ែយើងទាំងអស់គ្រប់ខ្នងផ្ទះទៀត តើមានអីទទួលទាននៅក្នុងឆ្នាំងនោះ មានអង្ករ អង្ករនោះស្រូវទន់ ឬក៏ស្រូវរឹង បាយរឹង ឬក៏បាយទន់ នៅក្នុងឆ្នាំងពុកម៉ែមានម្ហូបអីហូប ពុកម៉ែមានពេលទំនេរសម្រាកក្រោមផ្ទះនោះស្ដាប់វិទ្យុស្ដាប់ចម្រៀង ស្ដាប់លោកទេសឬក៏គេង ឬក៏សម្រាកគងថ្ងាសឯកឧត្តមចង់ដឹង។

ពីព្រោះយើងមានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេសគ្របដណ្ដប់ដោយសារសម្ដេច ប៉ុន្តែអ្វីដែលជាភាពសុខសាន្តអចិន្ត្រៃយ៍របស់ពុកម៉ែនោះ ឯកឧត្តមក៏ចង់ដឹងដែរថា តើអាជ្ញាធរទាំងអស់របស់យើងនៅទីនេះស្ថិតនៅក្នុងក្រោមការគ្រប់គ្រងនិងដែនសមត្ថកិច្ចរបស់ឯកឧត្តមដែលក្នុងនាមឯកឧត្តមជាអភិបាលខេត្តក្នុងនាមឯកឧត្តមជាប្រធានគណបក្សប្រជាជនប្រចាំខេត្តនេះ។ ដែលរាជរដ្ឋាភិបាលឱ្យឯកឧត្តមមកបម្រើពុកម៉ែនៅទីនេះ តើមន្ត្រីណាខ្លះបម្រើពុកម៉ែបានល្អ តើមន្ត្រីណាខ្លះដែលធ្វើឲ្យពុកម៉ែមិនសប្បាយចិត្ត ឯកឧត្តមអភិបាលខេត្តលោកចង់ដឹង។ ឯកឧត្តមក៏បានបន្តទៀតថាបើសិនជាអាជ្ញាធរស្រុកគេដោះឲ្យពុកម៉ែមិនបានលឿនទាន់ពេលវេលា ឬក៏មានបញ្ហាភាពអយុត្តិធម៌ណាមួយដែលពុកម៉ែយល់ថាជាទង្វើមិនល្អ ពុកម៉ែអាចទៅរកឯកឧត្តមបាននៅសាលាខេត្តកំពត។ ជាទីបញ្ចប់នេះ ឯកឧត្តមអភិបាលខេត្តកំពត ក៏សូមសំណូមពរដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាកុំឱ្យបាត់បង់នៅការដឹងគុណ ការតបគុណ ការសងគុណសម្ដេចទាំងអស់គ្នា។

បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងវត្តអង្គជុំព្រៃទប់រួចមក ឯកឧត្តមក៏បានផ្ដល់ជូននូវអំណោយសារុងម្នាក់មួយជូនដល់បងប្អូនយើងគ្រប់ៗគ្នា។
បន្ទាប់មកឯកឧត្តមក៏បានអញ្ជើញមកសំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងមួយកន្លែងទៀត ស្ថិតនៅក្នុងបរិវេនវត្តកំពូលមាស ស្ថិតនៅក្នុងភូមិកំពូលមាស ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត៕

រាយការណ៍ដែលលោក ហេង ដារ៉ា
ខ្មែរប្រជាប្រិយ ៧៧៧៧
អ្នកយកព័ត៌មានក្នុង ខេត្តកំពត និងខេត្តកែប។

សម្របសម្រួលអត្ថបទដោយលោក អុឹម ឈិន (នាយកប្រតិបត្តិ)
គហទំព័រ ខ្មែរប្រជាប្រិយ & www.kpnhotnews.com
ទូរស័ព្ទទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍លេខ: ០៩៧ ៦៨១ ៦៦០៨ Telegramលេខ: ០១១ ៨០ ៦៦ ៧៦ (សូមអរគុណ) ។

Leave a Reply

Your email address will not be published. Required fields are marked *