ពិធីសំណេះសំណាល សួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរយស ជូនដល់អតីតយុទ្ធជនកម្ពុជា ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត..!!

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែមិថុនាឆ្នាំ២០២៣នេះ ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់ គ្រឿងឥស្សរយស ជូនដល់អតីតយុទ្ធជនកម្ពុជាក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ពិធីនេះបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី

ហុក ចិន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពត និងជាប្រធាន គណៈកម្មាធិការសមាគមន៍អតីត យុទ្ធជនកម្ពុជា ខេត្តកំពត។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកអ៊ុម ស៊ីណាត ប្រធានក្រុមប្រឹក្សាស្រុក លោកអូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស សមាគមន៍ អតីតយុទ្ធជនកម្ពុជា ស្រុកកំពង់ត្រាច លោកស្រីប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនកម្ពុជាខេត្តកំពត
អស់លោក លោកស្រីក្រុមការងារថ្នាក់ខេត្ត លោក លោកស្រី គណៈអភិបាលស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការសឹករងស្រុក លោក លោកស្រីប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ និងបងប្អូនអតីតយុទ្ធជនកម្ពុជាក្នុងស្រុកកំពង់ត្រាច សរុបទាំងអស់មានចំនួន ៤៨០គ្រួសារ។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួចមក ក៏មានការបំពាក់គ្រឿងឥស្សរយស ជូនដល់អតីតយុទ្ធជនកម្ពុជាក្នុងស្រុកកំពង់ត្រាច និងផ្ដល់ជាអំណោយ ជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជាចំនួន ៤៨០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២បាវ ស្មើនិង២០គីឡូក្រាម សារុង១
និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕

រាយការណ៍ដោយលោក ហេង ដារ៉ា
ខ្មែរប្រជាប្រិយ ៧៧៧៧
អ្នកយកព័ត៌មានក្នុង ខេត្តកំពត និងខេត្តកែប។

សម្របសម្រួលអត្ថបទដោយលោក អុឹម ឈិន (នាយកប្រតិបត្តិ)
គហទំព័រ ខ្មែរប្រជាប្រិយ & www.kpnhotnews.com
ទូរស័ព្ទទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍លេខ: ០៩៧ ៦៨១ ៦៦០៨ Telegramលេខ: ០១១ ៨០ ៦៦ ៧៦ (សូមអរគុណ) ។

Leave a Reply

Your email address will not be published. Required fields are marked *