សង្គម

យុវជនឈាមរាវ ដែល បង្ហោះVideos និយាយថា អង្គរវត្តមិនមែនជារបស់ខ្មែរទេ ឥលូវ សមត្ថកិច្ចឃាត់ខ្លួន បានហើយ

នៅរសៀល ថ្ងៃនេះ  លោកឧត្ដមសេនីយ៍ ទោ  បែន  រ័ត្ន  ស្នងការ នគរបាល ខេត្ត ត្បូងឃ្មុំ  បានអោយដឹងថា  កម្លាំង សមត្ថកិច្ច របស់ ស្នងការដ្ឋាន នគរបាល ខេត្ត ត្បូងឃ្មុំ  បានឃាត់ខ្លួន ឈ្មោះ  ញ៉ែល  ធារី ណា  រួច ហើយ  ។  ពេល នេះ  សមត្ថកិច្ច កំពុង សាកសួរដេីម្បី ចាត់ការ តាម និតិវិធី  ។ 
 

គួរបញ្ជាក់ថា  យុវជន រូបនេះ  បានថតវីដេអូបង្ហោះ ដោយ និយាយ ថា  អង្គរវត្ត មិនមែន ជា របស់ កម្ពុជា ទេ  ។  ការនិយាយ បែបនេះ  បង្ករអោយ ប្រជាពលរដ្ឋ កម្ពុជា  ប្រតិកម្ម ទូទាំង ប្រទេស តែម្ដង  និងបានសំណូមពរ អោយ សមត្ថកិច្ច ចាត់ការ យុវជន រូបនេះ តាមច្បាប់ ដោយមិនត្រូវលេីកលែងឡេីយ  ។