ថ្មីៗ

នាំខ្លួន​អភិបាលរង​ខេត្តបាត់ដំបង​រួម​និង​ឧកញ៉ា ទៅ​កាន់​គុក​ព្រៃ​.​ស

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និងជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​កក្កដា ឆ្នាំ​២០២០ នេះ លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​២​នាក់​ពាក់​ព័ន្ធ​សំណុំរឿង​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​ ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​បើ​ការ​ស៊ើបសួរ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ ។ជន​ដែល​ត្រូវ​មាន ១-ឧកញ៉ា សង ថន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​.​ផ្តើមគំនិត​ក្នុង​ការ​បំផ្លាញ​ដោយ​ចេតនា កេង​បំបាត់​ដោយ​ទុច្ចរិត និង​បទ សូកប៉ាន់ ។ ២-លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​-បំផ្លាញ​ដោយ​ចេតនា កេង​បំបាត់​ដោយ​ទុច្ចរិត និង​ស៊ីសំណូក ។


ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ នឹង​បាន​ស្ថិត​នៅ​ដៃ​លោក អ៊ឹម វណ្ណៈ ដែល​កាន់​សំណុំរឿង​នេះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​កក្កដា ដដែល លោក​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន តែ​ម្តង​ទៅ ។

សូម​បញ្ជា​កថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្ក ដា ឆ្នាំ​២០២០ បាន​បញ្ជូន​ឧកញ៉ា សង ថន នឹង​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ដែល​ជា​អភិបាលរង​ខេត្តបាត់​ដំបង ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់​ពន្ធ​នឹង​សំណុំ​វិវាទ​ដីធ្លី ប្រមាណ​ជាង​៥​ពាន់​ហិច​តា នៅ​ស្រុក​គាស់​ក្រឡ ។សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ ដែល​ការ​សាកសួរ​លើ​ជនសង្ស័យ តំណាង​អយ្យការ​បាន​ប្រើ​ពេល​វេលា​ពេញ​មួយ​ថ្ងៃ​ទើបបាន​បញ្ចប់ ប៉ុន្តែ​ចប់​ហើយ​ក៏​មិន​ទាន់​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ជា​ផ្លូវការ​ដែរ ដោយពេល​វេលា​ផុត​ម៉ោង​រដ្ឋបាល តំណាង​​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ នឹង​តម្រូវ​ឲ្យ​នាំ​មក​សាកសួរ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា នេះ​ទៀត ។


លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក កាលពី​ព្រលប់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្ត​បាត់​ដំ បង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នាំ​មក​កាន់​ស្នាក់​ការ​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ នឹង​អំពើ​ពុក រលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​។ លោក​ទេស​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា គាត់ (​ស៊ូ អា​រ៉ា​ហ្វា​ត់​) ធ្លាប់​ជា​ប្រ​ធា ន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​នេះ​តែ​ម្តង ។