កីឡា

លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool បានសរសើរ​អត្តចរិត​កីឡាករ Liverpool ទោះ​លេង​ចាញ់ Man City ៤-០ ក៏​ដោយ

លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា អត្តចរិត​របស់​កូន​ក្រុម​ល្អ​ណាស់ ដោយសារ​តែ​ពួក​គេ​មិន​ធ្វើ​ឫក​ដូច​អ្នក​ឈ្នះ​ពាន Premier League កាល​ពី​សប្ដាហ៍​មុន។លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​បាន​មើល​ឃើញ​ពី​អត្តចរិត​ដ៏​ល្អ​របស់​កូនក្រុម​ខ្ញុំ។ ពួក​គេ​មិន​ធ្វើ​ឫក​ដូច​អ្នក​ទើប​តែ​ក្លាយ​ជា​ជើងឯក​កាល​ពី​អាទិត្យ​មុន​ទេ។ ប៉ុណ្ណឹង​ល្អ​ហើយ " ។

លោក​បាន​បន្ត​ថា៖ " ប្រាកដ​ណាស់ យើង​លេង​រាង​រអាក់រអួល​បន្តិច​។ ខាង​ Man City គេ​លេង​រាង​រហ័ស​ជាង តែ​ការ​ប្រកួត​វា​គួរ​តែ ៥-៣​ តែ​ចេញ​មក​ ៤-០ យើង​ក៏​ត្រូវ​តែ​ទទួល​យក " ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Sky Sports បាន​ឲ្យ​ដឹង​ថា ក្រោយ​ចាញ់ Man City ៤-០ លោក Klopp ហាក់​មាន​អារម្មណ៍​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ៕