តាមការចុះផ្សាយរបស់សារព័តមាន DW របស់មីយ៉ាន់ម៉ាបានឲ្យដឹងថា ក្រុមភ្នាក់ងារសង្គ្រោះបាននិយាយថាមានមនុស្សច្រើនជាង ១០០នាក់ បានសង្កត់ជាប់ដោយគ្រោះមហន្តរាយបាក់រលំភ្នំរ៉ែខៀវកាលពីយប់ទៀបភ្លឺចូលថ្ងៃទី ២ កក្កដា ។គិតត្រឹមម៉ោង ៤ រសៀលថ្ងៃទី ២ កក្កដានេះ សាកសពមនុស្សចំនួន ១១៣ នាក់ហើយ ដែលបានរកឃើញនៅក្នុងគំនរភ្នំបាក់រលំនោះ ។ នេះបើតាមការឲ្យដឹងតាមរយៈការបង្ហោះនៅលើគណនី fb ផ្លូវការរបស់ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យមីយ៉ាន់ម៉ា ។
យ៉ាងណាមិញ នៅក្នុងប្រតិបត្តិការណ៍រុករកមនុស្ស និង
សាកសពដែលជាប់នៅក្នុងគំនរភ្នំនោះត្រូវបានទទួលបានលទ្ធផលបន្ទាប់ពីភ្លៀងបានផ្អាក ។
តាមការឲ្យដឹងពីមន្ត្រីប៉ូលិសនៅក្នុងប្រតិបត្តិការណ៍នោះបានឲ្យដឹងដែរថា
ចំនួននៃការស្លាប់អាចនឹងមានការកើនឡើងផងដែរ ក៏ព្រោះតែតំបន់ភ្នំដែលបាក់រលំនោះ
គឺជាតំបន់រ៉ែធនធានធម្មជាតិដែលមានមនុស្សជាច្រើនបានធ្វើការ និង
រុករករ៉ែនៅក្រោមភ្នំនោះ ។ យ៉ាងណាក៏ដោយ
ព័ត៌មានបន្ថែមទៀតក្រុមប្រតិបត្តិការណ៍ពិសេសរបស់មីយ៉ាន់ម៉ានឹងរាយការណ៍បន្តទៀតនាពេលខាងមុខ
៕