អន្តរជាតិ

ឥណ្ឌា​បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង ៣៣ គ្រឿងពី​​ប្រទេស​រុស្ស៊ីដើម្បីត្រៀមខ្លួននឹងការឈ្លានពានរបស់ប្រទេសចិន

 ក្បាល​គ្រាប់មីស៊ីល និង​សព្វាវុធទំនើប​ជាច្រើន​ផ្សេងទៀត ដោយ​ចំណាយ​ទឹកប្រាក់សរុប​ដល់ទៅ ៣៨៩ ពាន់លានដុល្លារ ដើម្បី​ត្រៀម​ទប់ទល់ជាមួយ​ចិនដែល​កំពុង​មាន​ចម្លោះតានតឹងរហូត​​ស្លាប់ទាហ៊ាន ២០ នាក់​នៅ​ព្រំដែន។ ​ការ​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​និង​សព្វាវុធជាច្រើន​តម្លៃដល់ទៅ ៣៨៩ ពាន់លានដុល្លារ​នេះ ធ្វើឡើង​ក្រោយ​ទីប្រឹក្សានៃ​ការ​បញ្ជាទិញ​សព្វាវុធការពារជាតិ DAC របស់​ឥណ្ឌា​បើក​ភ្លើងខៀវ។

ការ​បញ្ជា​ទិញ​នោះ​មានដូចជា យន្តហោះ​ចម្បាំង​ ៣៣ គ្រឿង​ប្រភេទ MiG-29 និង Sukhoi-30, ក្បាលគ្រាប់មីស៊ីលបាញ់យន្តហោះ Astra BVR, និង​គ្រាប់មីស៊ីវាយប្រហារ​លើដី LACM មានរយៈ​ចម្ងាយហោះ ១ ០០០ គ.​ម និងគ្រាប់រ៉ុកកែត។ ក្រៅពី​នេះ​ឥណ្ឌា នឹង​ធ្វើទំនើបកម្ម​យន្តហោះ​ចម្បាំង​មានស្រាប់ប្រភេទ MiG-29 ចំនួន ៥៩ គ្រឿង ដើម្បី​មានសមត្ថភាព​អាច​វាយប្រហារ​សត្រូវ​បាន​កាន់តែ​ច្បាស់និង​ប្រសើរជាងមុន។

ចិន​និង​ឥណ្ឌា​កើតភាព​តានតឹង​នឹង​គ្នា​នៅ​តំបន់​ជម្លោះព្រំដែន Ladakh តាំង​ពីឆ្នាំ ១៩៦២ ហើយ​ថ្មីៗ​នេះ​ការ​ប្រឈម​មុខ​ដាក់គ្នា​កាន់តែ​ក្តៅគគុក រហូត​ធ្វើ​ឲ្យ​ផ្ទុះ​ការ​បាញ់ប្រហារ​ស្លាប់ទាហ៊ាន​ឥណ្ឌា ២០ នាក់ ដែល​នេះ​ជា​ហេតុធ្វើ​ឲ្យ​ឥណ្ឌាខឹងសម្បារ​រួច​ក៏​បញ្ជា​ទិញយន្តហោះនិងសព្វាវុធបន្ថែម ដើម្បីទប់ទល់នឹង​ចិន៕