កំសាន្ត

កញ្ញា ដាលីណា កាន់តែមានទីផ្សារខ្ពស់ កាន់តែល្បីភ្លាមៗនេះហើយ

ភ្នំពេញ៖ថ្ងៃទី ២២ខែ មិថុនា ឆ្នាំ2020តារាចម្រៀងស្រី វ័យក្មេង សម្លេងពិរោះ រូបស្រស់សោភា នឹងជាអតីតម្ចាស់ពានរង្វាន់ កម្មវិធីSpy របស់ស្ថានីយ៍ទូរទស្សន៍My TV កញ្ញា ដាលីណា កាន់តែល្បីល្បាញ នឹងមានទីផ្សារសិល្ប:ជាច្រើននៅក្នុងវិស័យសិល្ប: បន្ទាប់ពីការប្រឹងប្រែង ប្រគួតប្រជែង អស់រយៈពេលជាច្រើន កញ្ញា ដា លីណា បានទទួលជោកជ័យ នឹងក្លាយទៅជាម្ចាស់ពានរង្វាន់ របស់កម្មវិធីSpy របស់ស្ថានីយ៍ទូរទស្សន៍My TVរួចមក គេសង្កេតឃើញថា កញ្ញាដាលីណា ចាប់ផ្ដើមមានទីផ្សារ សិល្ប:កាន់តែច្រើនឡើងៗ នឹងទទួលបានតម្លៃខ្លួនយ៉ាងខ្ពស់ មិនចាញ់តារារៀមច្បង មួយចំនួនដែត ហើយជាពិសេសពេលថ្មីៗកន្លងទៅនេះ កញ្ញា ដាលីណា ហាក់បីដូចជា មានយីអ៊ុន ឡើងខ្ពស់ត្រដែត។

 ដោយសារតែនាង ជាតារាជើងថ្មី តែនាងបានគ្រងតំណែងធ្វើជាតួររង នឹងក្នុងខ្សែរភាពយន្ត ភាគពីររឿង ដែរចាក់ផ្សាយនៅស្ថានីយ៍ កងយោធពលខេមរភមិន្ទ ប៉ុស្តិ៍លេខ5HDTV ដែររឿងទីមួយមានចំណងជើងថា បុប្ផាស្រុកស្រែ នឹងរឿងទីពី មរតកកម្ម កញ្ញា ដា លីណា បានរៀបរាប់បន្ថែមទៀតថា នឹងពិតជាសប្បាយ រីករាយខ្លងណាស់ ដែរបានគ្រងតំណែងជាតួរងនៅក្នុងខ្សែរភាពយន្តទងពីរនេះ។ ហើយនាងក៏សង្ឃឹមថា នឹងទទួលបានការស្រលាញ់ ចូលចិត្ត គាំទ្រសម្ថភាព ទេពកោសល្យរបស់នាងដែរជាតារាថ្មីពីទស្សនិកជនជាច្រើន។

បន្ទាន់ពីខសែររឿងទាំងពីនេះ បានចាំងបញ្ចាំងរួច អ្វីដែរពិសេសជាងនេះទៅទៀត នឹងគួរកត់សម្គាល់ កញ្ញា ដាលីណា មិនត្រឹមតែ ជាតារាសម្ដែងតែប៉ុណ្ណោះទេ គឺក៏ជាតារាចម្រៀងមួយរូប ដែរមានទឹកដមសម្លេង ដ៏ពិរោះ ស្រទន់ ក្រអួនក្រអៅ  មិនចាញ់តារាចម្រៀងល្បីៗ តាមបណ្ដាផលិតកម្មធំៗមួយចំនួននោះដែរ មិនតែប៉ុណ្ណោះ កញ្ញា ដា លីណា ក៏បានបង្ហើបបន្ថែមទៀតដែរថា ឥលូវនេះរូបនាង ក៏បានចូលច្រៀងនៅក្នុងផលិតកម្មថ្មីមួយនៅក្នុងស្រុក នឹងមានបទចម្រៀងផ្ទាល់ខ្លួន ដែរត្រៀមនឹងរៀបចំផលិតចេញ នឹងក្នុងផលិតកម្ម HSR entertainment របស់លោក ហង្សសុវណ្ណ ដារ៉ាជាច្រើនបទ ជាពិសេស គឺបទចម្រៀង ឆ្លើយឆ្លង ដែរផលិតជាMVសាច់រឿង នឹងមានការបកស្រាយរួមគ្នា ជាមួយលោក ថុល លីណា ម្ចាស់បទ យល់ច្រឡំថាគេស្រលាញ់យើងហើយ។