កំសាន្ត

ពត៍មានថ្មី លោក ពេជ្រ ជេត្រាស្ងាត់ៗពេជ្រ ជេត្រាធ្វើឲមានការភ្ញាក់ផ្អើល រំជួលចិត្តអ្នកគាំទ្រ។

ប្រិយមិត្តជាច្រើនមានការងឿឆ្ងល់ នឹងមានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង និយាយតៗគ្នា ពីតារាចម្រៀងយុវវ័យដ៏ល្បី ដែរធ្លាប់ជាអតីតបេក្ខជនដ៏ឆ្នើម មានប្រជាប្រិយភាព នៃកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកXfaceter Cambodia របស់ស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស នឹងជាប្រធានក្រុមJMB នឹងជាអតីតបេក្ខជនដ៏ខ្លាំងមួយរូប ក្នុងកម្មវិធីប្រលងចម្រៀង ឌីជីថល លំដាប់ថ្នាក់ពិភពលោក The mask singer Cambodia  របស់ស្ថានីយ៍ទូរទស្សន៍ រស្មីហង្សមាស។


នោះគឺលោក ពេជ្រ ជេត្រា ដែរពុកម៉ែបងប្អូនស្គាល់ច្បាស់ថា មានទឹកដមសម្លេងពិរោះ ក្រអួន ក្រអៅ ទាក់ទាញអារម្មណ៍ មិត្តៗយុវវ័យ មុខមានប្រជាប្រិយ ធ្មេញជម្ពឹក នឹងជាតារាចម្រៀង មួយរូបដែរតែងតែ ចូលរួមកម្មវិធីមនុស្សធម៌ នឹងតែងតែយកនូវអំណោយជាច្រើន ដែរជូនជនក្រីក្រ កុមារកំព្រា ចាស់ជរា នឹងជនពិការស្ងាត់ៗ លោក ពេជ្រ ជេត្រា បានមកចូលច្រៀងនៅក្នុងផលិតកម្មថ្មីមួយ ដែរមានឈ្មោះ HSR Entertainment របស់លោក ហង្សសុវណ្ណដារ៉ា ទាំងនៅជាប់ក្នុងត្រារបស់ផលិតកម្ម រស្មីហង្សមាសនៅឡើយ ដែរមិនបានខុសពី មិត្តរួមអាជីបរបស់លោក គឺ លោក ឆុនបាលូនោះទេ ម្យ៉ាងវិញទៀតអ្វីដែរពុកម៉ែ បងប្អូននឹងទស្សនិកជន ជាច្រើនមានការងឿឆ្ងល់យ៉ាងខ្លាំងនោះ ថាហេតុអ្វី បានជាលោក ពេជ្រ ជេត្រាមានឱកាស បានឈានចូល ផលិតកម្ម រស្មីហង្សមាស ដែរជាផលិតកម្មដ៏ធំនឹងលំដាប់លេខមួយប្រចាំនៅប្រទេសកម្ពុជា ដែរតារាចម្រៀងគ្រប់គ្នាតែតែប្រាថ្នា ចង់ចូល តែមិនមានសំណាងដូចលោក ពេជ្រ ជេត្រា នោះទេ បែរជារូបលោកមកចូលប្រលូកនៅក្នុង ផលិតថ្មី ទៅវិញ។


ក្នុងការណាត់ជួប សម្ភាសន៍លោកពេជ្រ ជេត្រា តាមរយៈប្រព័ន្ធទូរស័ព្ទ លោក ពេជ្រ ជេត្រា ប្រាប់ខាងសារពត៍មាន យើងថា រូបលោក ពិតជាបានចូលច្រៀង នៅក្នុងផលិតកម្មHSR Entertainment ដែរជាផលិតកម្ម របស់លោកហង្សសុវណ្ណដារ៉ា ពិតប្រាកដមែន នឹងមាន ការសហការណ៍ ច្រៀងរួមគ្នា ជាមួយមិត្តភ័ក្ដ្ររួមអាជីបជាច្រើន នៅក្នុងផលិតកម្ម ដូចជា លោក ឆុន បាលូ លោក ថុន ធីសាដា លោក ថុល លីណា ម្ចាស់បទ យល់ច្រលំថាគេស្រលាញ់យើងហើយ កញ្ញា ដា លីណា ម្ចាស់ពានរង្វាន់កម្មវិធីSpy របស់ស្ថានីយ៍ទូរទស្សន៍My tv នឹងការតារាចម្រៀង កុមារជាច្រើនទៀត ដែរជាអតីតបេក្ខជនកម្មវិធីcambodia idol junior នឹងអតីតបេក្ខជន The voice kid Cambodiaរបស់ស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស ប៉ុន្តែលោក ពេជ្រ ជេត្រា បានច្រានចោល នូវពត៍មានដែរមិនពិតប្រាកដមួយ គឺរូបលោក ពេជ្រ ជេត្រា មកចូលច្រៀងទាំងនៅជាប់ក្នុងកុងត្រារបស់ផលិតកម្មរស្មីហង្សមាស គឺជារឿងមិនពិតនោះទេ លោក ពេជ្រ ជេត្រាបានរៀបរាប់ បន្តទៀតថា តាមការពិតទៅរូបលោក បានបញ្ចប់កុងត្រាជាមួយផលិតកម្មរស្មីហង្សមាសរួចរាល់អស់ហើយ នឹងបានសុំពីខាងផលិតកម្ម ដោយមានការឯកភាពជូនរូបលោក លោកមិនមែនជាមនុស្ស ដែរមិនចេះមានទំនួលខុសត្រូវលើការងារ នឹងចេះតែធ្វើអ្វីទៅតាមតែចិត្តខ្លួនឯងនោះទេ ព្រោះលោកជាសិល្ប:ករមួយរូប លោកតែងតែមានការគោរព នឹងតម្លៃការងារច្បាស់លាស់ នឹងគោរពទៅតាមគោលជំហរ របស់ខ្លួន នឹងគោលការណ៍គ្រប់យ៉ាងដែររូបលោក បានទទួលពីខាងក្រុមហ៊ុនដាក់ជូនរូបលោក។


ចុងក្រោយលោក ពេជ្រ ជេត្រា ស្នើសុំសូមណូមពរ ពុកម៉ែបងប្អូន នឹងទស្សនិកជនទាំងអស់គ្នា ឈប់មានការងឿឆ្ងល់ នឹងយល់ច្រលំទៀតទៅ ពិសេស លោក ពេជ្រ ជេត្រា សូមសំណូមពរ ឲពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នា មេត្តាជួយបន្តគាំទ្ររូបលោកបន្ត ឲល្បីល្បាញដូចតារាចម្រៀងរៀមច្បងនឹងឋិតនៅក្នុងដួងចិត្តពុកម៉ែបងប្អូន ទូរទាំងប្រទេស ជាមួយបទចម្រៀងថ្មី ផ្ទាល់ខ្លួនរបស់លោក ដែរត្រៀមចេញក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងផលិតកម្មHSR Entertainment