កំពង់ឆ្នាំង៖ សកម្មភាពធ្លាប់ជួបជុំគ្នាអ៊ូអរ
រទេះគោ ទិដ្ឋភាពគោដេក ឈរច្រូងច្រាងពេញដងផ្លូវ
និងស្នាមញញឹមពព្រាយពីប្រជាសមាគមរទេះគោកំពង់ត្រឡាចលើ
ដែលរីករាយនឹងដឹកជញ្ជូនភ្ញៀវទេសចរពីនាវាកម្សាន្ដ
ជិះលើរទេះសាឡីឆ្លងកាត់ភូមិឋានឆ្ពោះទៅកាន់អារាមបុរាណ
ពេលនេះប្រែជាទទេស្អាត។
កំពង់ផែគ្មាននាវាចូលចត រទេះសាឡីត្រូវបានទុកចោលនៅក្រោមផ្ទះ នៅកៀនរបង និងក្រោយផ្ទះដោយគ្មានការយកចិត្ដទុកដាក់សុខទុក្ខរបស់វា។ ស្នាមញញឹម និងការរៀនបញ្ចេញសំឡេងពាក្យពេនច៍ភាសាអង់គ្លេសតិចតួច ក៏ប្ដូរមកជាសំឡេងពពាយនាយលក់គោជាថ្នូរទឹកប្រាក់ផ្គត់ផ្គង់ជីវភាព។សកម្មភាពដឹកជញ្ជូនភ្ញៀវទេសចរបរទេស ត្រូវបានបញ្ចប់ទាំងស្រុង ក្រោយពីរដ្ឋាភិបាលប្រកាសបិទព្រំដែនគោក ទឹក និងអាកាសបណ្ដោះអាសន្ន កាលពីដើមខែមីនា ដោយមានការបារម្ភចំពោះការរីករាលដាលនៃវីរុសកូរ៉ូណា ខណៈកម្ពុជារកឃើញទេសចរបរទេសផ្ទុកជំងឺកូវីដ ១៩ លើនាវាកម្សាន្ដ Viking Cruise។
លោក តឹក ទ្រើង ប្រធានសមាគមរទេះគោកំពង់ត្រឡាចលើបានប្រាប់
ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ក្រោយពេលបិទទេសចរតាមផ្លូវទឹកមក គោប្រមាណ
១៤០ ក្បាល របស់ប្រជាសមាគមរទេះគោយើង អត់មានដំណើរការអ្វីទាំងអស់
ពីព្រោះគោអូសរទេះទាំងនេះត្រូវបានរៀបចំឡើងសម្រាប់តែដឹកជញ្ជូនភ្ញៀវទេសចរប៉ុណ្ណោះ»។
លោក ទ្រើង
ដែលតែងតែដឹកនាំប្រជាសមាគមដឹកភ្ញៀវទេសចរឲ្យទទួលបានបទពិសោធជិះរទេះគោខ្មែរយ៉ាងតិច
៣ ជើងក្នុង ១ ថ្ងៃ បានឲ្យដឹងថា៖ «អ្នកភូមិបានលក់គោរបស់ខ្លួនស្ទើរតែទាំងអស់ទៅហើយ
ពីព្រោះក្រៅពីដឹកជញ្ជូនភ្ញៀវ គោលែងត្រូវបានប្រើអូសនង្គ័លទៀតហើយ»។
តំបន់កសិទេសចរណ៍សង្កាត់ជ្រាវក្នុងក្រុងសៀមរាប
ធ្លាប់ទទួលភ្ញៀវ ១ ថ្ងៃចន្លោះពី ៣៥០ ទៅ ៤០០ នាក់
ក្រោមសកម្មភាពកម្សាន្ដប្លែកៗ ដូចជា ការដើរផ្សារ ទស្សនាសាលារៀន
បេះបោចបន្លែបង្ការ ចម្អិនម្ហូប មើលសត្វស្លាប ទទួលទានអាហាររួមគ្នា
និងការជិះរទេះគោត្រាច់ចរតាមភូមិ
ក៏ត្រូវផ្អាកដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩ នេះផងដែរ។
លោក ក្រូច លី
ប្រធានសមាគមមជ្ឈមណ្ឌលព័ត៌មានសហគមន៍ (IIC) នៃសហគមន៍កសិទេសចរណ៍សង្កាត់ជ្រាវបានប្រាប់
ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ពីព្រឹកព្រលឹម
ភ្ញៀវត្រូវបានអញ្ជើញឲ្យទៅទស្សនាសត្វស្លាបហើរពីតំបន់នានាមកទំលើវាលស្រែបៃតងខ្ចី
ពិសេស បឹងពារាំង មករកចំណីដោយសេរី គ្មានការរំខាន ឬញាំញីជីវិតអ្វីឡើយ។
ក្រោយមក រទេះគោនឹងចូលខ្លួនមកដឹកជញ្ជូនភ្ញៀវចូលភូមិឋានប្រជាជន
រួចសំចតក្បែរចម្ការច្បារដំណាំជាប់ផ្ទះសំបែង
ទុកឱកាសឲ្យភ្ញៀវដើរទៅមើលទិដ្ឋភាពការរស់នៅស្រុកជនបទ»។
ក្នុង ១ ថ្ងៃៗ រទេះគោចន្លោះពី ២០ ទៅ ៣០
នឹមមានភារៈដឹកជញ្ជូនភ្ញៀវជិះកម្សាន្ដតាមផ្លូវរទេះខ្វាត់ខ្វែងតាមភូមិឋាននានាក្នុងសហគមន៍សង្កាត់ជ្រាវ
ដើម្បីឲ្យភ្ញៀវបានឃើញនូវទិដ្ឋភាពរស់នៅរបស់អ្នកភូមិ។
យ៉ាងណាមិញ
ចំពោះការចិញ្ចឹមសត្វគោលក្ខណៈគ្រួសាររបស់សហគមន៍នានាទូទាំងប្រទេស
ក្រៅពីអត្ថប្រយោជន៍នៃការដឹកជញ្ជូនភ្ញៀវទេសចរឲ្យទទួលបានបទពិសោធធ្វើដំណើរបែបប្រពៃណី
សត្វពាហនៈទាំងនេះក៏ត្រូវបានលក់យកសាច់ជាអាហារផងដែរ។
លោក តឹក ទ្រើង បានអះអាងថា
អ្នកភូមិគ្មានលទ្ធភាពបន្ដចិញ្ចឹមសត្វគោធំៗនៅផ្ទះដោយគ្មានប្រយោជន៍បានទេ
ពួកគេមានតែវ៉ៃចេញទៅឲ្យកុងស៊ីកាប់សាច់លក់ជាថ្នូរនឹងប្រាក់មួយចំនួនសម្រាប់ការចាយប្រចាំថ្ងៃ
និងទិញកូនគោចិញ្ចឹមបន្ដទៀត។
ប្រធានសមាគមរទេះគោ ដែលមានការចូលរួមពីពលរដ្ឋ ២ ភូមិ
គឺភូមិអ្នកតាហាន និងភូមិកំពង់ត្រឡាចលើបានបន្តថា៖ «គោគ្រប់គីឡូចន្លោះពី ៣០០ ទៅ ៤០០ គីឡូក្រាម មានតម្លៃប្រមាណ ៥០០
ដុល្លារ ហើយជារួម គោ ១ នឹម យើងអាចទទួលចំណូលបានប្រមាណ ១ ០០០ ដុល្លារ»។
លោក ទ្រើង ដែលចិញ្ចឹមគោ ១ នឹមខ្លួនឯងផងនោះ បានឲ្យដឹងថា
កូនគោអាចត្រូវការពេលវេលាធំធាត់ចន្លោះពី ១ ឆ្នាំកន្លះទៅ ២ ឆ្នាំ
ទើបអាចគ្រប់គីឡូសម្រាប់លក់។
ក្រៅពីសមាគមរទេះគោកំពង់ត្រឡាចលើ និងជ្រាវ នៅមានសហគមន៍
និងរីសតក្នុងស្រុកជាច្រើនទៀត ប្រើជំនិះរទេះគោប្រពៃណី រទេះក្របី
ដឹកភ្ញៀវជិះលេងកម្សាន្ដតាមភូមិឋាននៃសហគមន៍
ដោយជួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងលើកកម្ពស់ការងារដល់សហគមន៍ផងដែរ។
យ៉ាងណាមិញ រទេះគោក្រៅពីការដឹកភ្ញៀវទេសចរទៅលេងវត្ដពោធិរុក្ខារាម
ឬវត្ដកំពង់ត្រឡាចលើ ដែលមានអាយុចំណាស់ជាង ១០០ ឆ្នាំ
វាមិនត្រូវបានយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃឡើយ។ ដូច្នេះ
រទេះគោមានតែត្រូវម្ចាស់ទុកចោល ដែលអាចប្រឈមនឹងការពុកផុយ
ទម្រាំតែមានឱកាសបានដឹកភ្ញៀវជាថ្មី។
សមាគមរទេះគោកំពង់ត្រឡាចលើ ដែលបានបង្កើតឡើងជិត ២
ទសវត្សរ៍មកនេះ ធ្លាប់អភិរក្សប្រពៃណីពីបរមបុរាណ
ដោយការផ្សព្វផ្សាយវប្បធម៌ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ
ជាថ្នូរនឹងប្រាក់ចំណូលតក់ៗពីវិស័យទេសចរណ៍។
លោក ក្រូច លី ប្រធានសមាគមមជ្ឈមណ្ឌលព័ត៌មានសហគមន៍
(IIC) នៃសហគមន៍កសិទេសចរណ៍សង្កាត់ជ្រាវបានប្រាប់
ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ពីព្រឹកព្រលឹម
ភ្ញៀវត្រូវបានអញ្ជើញឲ្យទៅទស្សនាសត្វស្លាបហើរពីតំបន់នានាមកទំលើវាលស្រែបៃតងខ្ចី
ពិសេស បឹងពារាំង មករកចំណីដោយសេរី គ្មានការរំខាន ឬញាំញីជីវិតអ្វីឡើយ។
ក្រោយមក រទេះគោនឹងចូលខ្លួនមកដឹកជញ្ជូនភ្ញៀវចូលភូមិឋានប្រជាជន
រួចសំចតក្បែរចម្ការច្បារដំណាំជាប់ផ្ទះសំបែង
ទុកឱកាសឲ្យភ្ញៀវដើរទៅមើលទិដ្ឋភាពការរស់នៅស្រុកជនបទ»។
ក្នុង ១ ថ្ងៃៗ រទេះគោចន្លោះពី ២០ ទៅ ៣០
នឹមមានភារៈដឹកជញ្ជូនភ្ញៀវជិះកម្សាន្ដតាមផ្លូវរទេះខ្វាត់ខ្វែងតាមភូមិឋាននានាក្នុងសហគមន៍សង្កាត់ជ្រាវ
ដើម្បីឲ្យភ្ញៀវបានឃើញនូវទិដ្ឋភាពរស់នៅរបស់អ្នកភូមិ។
យ៉ាងណាមិញ ចំពោះការចិញ្ចឹមសត្វគោលក្ខណៈគ្រួសាររបស់សហគមន៍នានាទូទាំងប្រទេស
ក្រៅពីអត្ថប្រយោជន៍នៃការដឹកជញ្ជូនភ្ញៀវទេសចរឲ្យទទួលបានបទពិសោធធ្វើដំណើរបែបប្រពៃណី
សត្វពាហនៈទាំងនេះក៏ត្រូវបានលក់យកសាច់ជាអាហារផងដែរ។
លោក តឹក ទ្រើង បានអះអាងថា អ្នកភូមិគ្មានលទ្ធភាពបន្ដចិញ្ចឹមសត្វគោធំៗនៅផ្ទះដោយគ្មានប្រយោជន៍បានទេ
ពួកគេមានតែវ៉ៃចេញទៅឲ្យកុងស៊ីកាប់សាច់លក់ជាថ្នូរនឹងប្រាក់មួយចំនួនសម្រាប់ការចាយប្រចាំថ្ងៃ
និងទិញកូនគោចិញ្ចឹមបន្ដទៀត។
ប្រធានសមាគមរទេះគោ ដែលមានការចូលរួមពីពលរដ្ឋ ២ ភូមិ
គឺភូមិអ្នកតាហាន និងភូមិកំពង់ត្រឡាចលើបានបន្តថា៖ «គោគ្រប់គីឡូចន្លោះពី ៣០០ ទៅ ៤០០ គីឡូក្រាម មានតម្លៃប្រមាណ ៥០០
ដុល្លារ ហើយជារួម គោ ១ នឹម យើងអាចទទួលចំណូលបានប្រមាណ ១ ០០០ ដុល្លារ»។
លោក ទ្រើង ដែលចិញ្ចឹមគោ ១ នឹមខ្លួនឯងផងនោះ បានឲ្យដឹងថា
កូនគោអាចត្រូវការពេលវេលាធំធាត់ចន្លោះពី ១ ឆ្នាំកន្លះទៅ ២ ឆ្នាំ
ទើបអាចគ្រប់គីឡូសម្រាប់លក់។
ក្រៅពីសមាគមរទេះគោកំពង់ត្រឡាចលើ និងជ្រាវ នៅមានសហគមន៍
និងរីសតក្នុងស្រុកជាច្រើនទៀត ប្រើជំនិះរទេះគោប្រពៃណី រទេះក្របី
ដឹកភ្ញៀវជិះលេងកម្សាន្ដតាមភូមិឋាននៃសហគមន៍
ដោយជួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងលើកកម្ពស់ការងារដល់សហគមន៍ផងដែរ។
យ៉ាងណាមិញ
រទេះគោក្រៅពីការដឹកភ្ញៀវទេសចរទៅលេងវត្ដពោធិរុក្ខារាម