ថ្មីៗ

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្ត កំពង់ធំ នឹងត្រូវដកចេញពីមុខដំណែង...

ឯកឧត្ដម នាយឧត្ដមសេនីយ៍  ហ៉ឹម  យ៉ាន  អគ្គស្នងការ រងនគរបាលជាតិ  ទទួល បន្ទុក ការងារអនុវត្តន៍ច្បាប់ចរាចណ៍  បានអោយដឹងថា  ពាក់ព័ន្ធ នឹង អំពើ ល្មេីស ច្បាប់ របស់  លោកវរៈសេនីយ៍ ឯក  រុំ  សុវិជ្ជា  នាយការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក  នៃ  ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ ធំ  ដែល បេីកបររថយន្ត ក្នុងស្ថានភាពស្រវឹងបង្ករគ្រោះថ្នាក់ចរាចរណ៍នៅ  រង្វង់ មូល អាចារ្យ លាក់  ហេីយស្រែកជេរប្រមាថ  ឯកឧត្ដម  អភិបាល ខេត្ត កំពង់ ធំ  ដោយពាក្យ អសុរោះ នោះ  ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត  នេត  សាវឿន  អគ្គស្នងការ នគរបាល ជាតិ  នឹងចាត់វិធានការណ៍ម៉ឺងម៉ាត់ ដោយ មិនលេីកលែងឡេីយ  ។  ឯកឧត្ដម នាយឧត្ដមសេនីយ៍  ហ៉ឹម  យ៉ាន  បានអោយដឹងថា  វិធានការណ៍ ដំបូង គឺដកតួនាទី មុខ តំណែង ពី នាយការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក  ។  ចំពោះ ចំណាត់ ការ បន្តបែបណាទៀតនោះ  គឺថ្នាក់ដឹកនាំនឹងសម្រេច បន្ថែមនៅពេលក្រោយ  ។  
ទង្វើ របស់ លោកវរៈសេនីយ៍ ឯក  រុំ  សុវិជ្ជា  នាយការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក  បេីកបររថយន្ត ក្នុងស្ថានភាពស្រ វឹង បង្ករអោយ មានគ្រោះថ្នាក់ចរាចរណ៍គឺកេីត មានឡេីង នៅ ពេល ដែល រាជរដ្ឋាភិបាល  ជា ពិសេស  ក្រសួង មហាផ្ទៃ  និង  អគ្គស្នងការដ្ឋាន នគរបាលជាតិ  កំពុង បេីកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ ទូទាំង ប្រទេស  ។  

ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត  នេត  សាវឿន  អគ្គស្នងការ នគរបាល ជាតិ  បានធ្វើ ការក្រេីនរំលឹក អប់រំ  ណែនាំ  ជាប្រចាំ ចំពោះ មន្ត្រី នគរបាល ដេីម្បី ធ្វើ ជា គំរូ ក្នុង ការ អនុវត្តន៍ ច្បាប់ ចរាចរណ៍ ជូន ប្រជាពលរដ្ឋ  ។  ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ  មិនគាំទ្រ  មន្ត្រី នគរបាល ទាំងឡាយ ណា  ដែល មានកំហុស ធ្វេីអោយប៉ះពាល់ ដល់ កិត្តិយស  និង  សេចក្ដី ថ្លៃថ្នូរ របស់ កងកម្លាំង នគរបាល ជាតិ នោះទេ  ជាពិសេស ប៉ះពាល់ ដល់ សតិ អារម្មណ៍ ប្រជាពលរដ្ឋ ឡេីយ  ។  
ជាក់ស្ដែង កន្លងមក អធិការ រងស្រុក ចន្ទ្រា  ខេត្ត ស្វាយ រៀង  ដែល អនុវត្ត ន៍ លេីសគោលការ ណែនាំ របស់ អគ្គស្នងការ នគរបាល ជាតិ  និង  ក្រសួងមហាផ្ទៃ  ធ្វើ អោយប៉ះពាល់ ដល់សតិ អារម្មណ៍ ប្រជាពលរដ្ឋ    ត្រូវ បាន ដកបញ្ឈរជេីង តែម្ដង  ។