សង្គម

ចាប់ខ្លួនគ្រូខ្មែរម្នាក់ តាមបណ្តឹងនារីម្នាក់ករណីដាក់ថ្នំាសម្រើបហើយរំលោភ ពេលសមត្ថកិច្ចទៅ ឆែកឆេរក្នុង ផ្ទះ ប្រទះ ឃើញ សុទ្ធតែជា...

ខេត្ត សៀម រា ប ៖ ដោយសារ តែ ម្តាយឈឺ កូនស្រី ក៏តាមមកថែ ម្តាយ នៅក្នុង ផ្ទះ គ្រូខ្មែរ បែរជា ត្រូ វគ្រូ  នោះ  រំលោភរហូត បានសម្រេច ។ ក្រោយ មក   សមត្ថកិច្ច ជំនាញបានទទួលពាក្យបណ្តឹង ក៏ ចុះមក  ឃាត់ខ្លួន គ្រូ បោក  នេះ បង្ក ការ ភ្ញាក់ផ្អើលតែម្តង  ។  ហេតុការណ៍ កើតឡើង នៅ ថ្ងៃ ទី ១៤ ឧសភា  ស្ថិតក្នុង ក្រុង  សៀមរាប  ។


បើ តាម ការ ឱ្យ ដឹង ពី លោក វីរ ស នី យ៍ ឯក ជា ហេង នាយ កា រិ យ ល័យ នគរបាល ប្រឆាំង ការ ជួញដូរ មនុស្ស  និង ការពារ អនីតិជន ខេត្តបានឱ្យ ដឹង  នៅ ព្រឹក ថ្ងៃ ទី ១៥ ឧសភា   នេះ ថា កាលពី ថ្ងៃ ទី៩  ឧសភា  នារី រង គ្រោះ អាយុ ២០ ឆ្នាំ បាន ដាក់ ពាក្យបណ្តឹង ថា ខ្លួន បាន ទៅ នៅ ថែ ជំងឺ ម្តាយ នៅផ្ទះគ្រូអឹម( គ្រូខ្មែរ ) ហើយ ត្រូវ បាន ឈ្មោះ គ្រូ អឹម ហៅ ចូល បន្ទប់ យកដៃ ច្រត់ ពីលើ ក្បាល ហើយ ឱ្យ លេបថ្នាំ ពណ៌ ខៀវ  ស្រាប់តែ ទន់ ខ្លួន ហើយ គ្រូអឹម បាន រួម ភេទ ជាមួយ ខ្លួន   ។  បន្ទាប់ មក គ្រូ អឹម ឱ្យ កូនសិស្ស ឈ្មោះសី ឈ្មោះប៊ុ ន ឈ្មោះជាល ឈ្មោះវីត រួម ភេទ ជាមួយ ខ្លួន បាន ម្នាក់ ម្តង  ទៀត ផង  ។
លោក បាន បន្ថែម ថា ក្រោយ ពី ទទួល ពាក្យបណ្តឹង រួច យើង សុំ លោក ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្ត  សៀមរាប  បើក ការ ស៊ើបអង្កេត បឋម  ។  គិតត្រឹម  រសៀល ថ្ងៃ ទី ១៤  ឧសភា  ដឹកនាំ កម្លាំង ដោយ លោក ថេ ង សំណាង ព្រះរាជអាជ្ញា រងបាន ទៅ ដល់ ផ្ទះគ្រូអឹម នៅ ភូមិ ក្របី រៀល សង្កាត់ ក្របី រៀល ក្រុង សៀមរាប ខេត្ត សៀមរាប ហើយ ធ្វើការ ឆែកឆេរ រក ឃើញ វត្ថុ តាង សំបក ថ្មាំ ជា ច្រើន បន្ទះ (ជាថ្នាំសំរើប) និង ឃើញ មាន ជន រង គ្រោះ ចំនួន២ នាក់ ទៀត ដែល ជា កូន អ្នកជំងឺ ។
លោក បាន បញ្ជាក់ ថា ជនសង្ស័យ ទាំង៣ នាក់ ១- ឈ្មោះ ពិន អុឹម ភេទប្រុស អាយុ៤៦ ឆ្នាំ  ២-ឈ្មោះសយ សំ ប៊ុ ន ភេទប្រុស អាយុ៣៤ ឆ្នាំ  និង៣-ឈ្មោះស៊ា ន កុសល ( ហៅ ជា ) ភេទប្រុស អាយុ៣៦ ឆ្នាំ  ។  អ្នក ទាំង ៣ នាក់  រស់នៅ ភូមិសង្កាត់ កើតហេតុ ខាងលើ  ។  ហើយ ត្រូវ បាន កម្លាំង ជំនាញ យើង បាន នាំ មក សួរ ប៉ុន្តែ ពួក គេ មិន សារភាព ទេ  ។