ថ្មីៗ

សេចក្តីជូនដំណឹងស្តីពី ការបើកដំណើរការកម្មវិធីថ្មីបន្ថែម របស់អង្គភាពសារព័ត៌មាន ខ្មែរប្រជាប្រិយ

សេចក្តីជូនដំណឹងស្តីពី ការបើកដំណើរការកម្មវិធីថ្មីបន្ថែម របស់អង្គភាពសារព័ត៌មាន ខ្មែរប្រជាប្រិយ 
អង្គភាពសារព័ត៌មាន ខ្មែរប្រជាប្រិយ គឺជាអង្គភាពសារព័ត៌មាន ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងប្រទេស និងក្រៅប្រទេស ដោយមានការអនុញ្ញាតផ្សព្វផ្សាយពី ក្រសួងព័ត៌មាន លេខ៣៥១ ព.ម ប្រក ចុះថ្ងៃទី០២ តុលា ឆ្នាំ២០១៨ និងលិខិតលេខ១៥៨/១៩ ព.ម.រ.ល.អ ចុះថ្ងៃទី០៤ មីនា ឆ្នាំ២០១៩ របស់មន្ទីព័ត៌មានរាជធានីភ្នំពេញ
អង្គភាពសារព័ត៌មាន ខ្មែរប្រជាប្រិយ មានកិត្តយសសូមជម្រាបជូនសាធារណៈជនអោយបានជ្រាបថាៈ ដោយវិសាលភាព នៃការផ្សព្វផ្សាយព័ត៌មាន មានភាពទូលំទូលាយទូទាំងសកលលោក ស្របតាមបច្ចេកវិទ្យាទំនើបនាសតវត្សទី២១ ហេតុដូច្នេះសារព័ត៌មាន ខ្មែរប្រជាប្រិយ បានរៀបរៀងក៏ដូចជារៀបចំកែរទម្រង់ នៃការផ្សព្វផ្សាយតាមបែបបច្ចេកវិទ្យាទំនើប និងប្រព័ន្ធទំនាក់ទំនងបញ្តាញសង្គម (សារអេឡិចត្រូនិក) ដើម្បីចូលរួមឡើកស្ទួយវិស័យព័ត៌មានឲ្យកាន់តែមានភាពរីកចម្រើន ទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយគ្នានេះដែរ ក៏ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីស្នាដៃ និងសមិទ្ធិផលដែលរាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីផ្សាយមានដូចខាងក្រោម៖
ការបោះពុម្ពផ្សាយកាសែត ខ្មែរប្រជាប្រិយ ចំនួន១០០០ច្បាប់ (ប្រចាំខែ)
ការផ្សាយលើគេហទំព័រ www.kpnhotnews.com
កម្មវិធីផ្សាយ ប៉ុស្តិ៍ប្រជាប្រិយ
ប្រព័ន្ធសារអេឡិចត្រូនិក (Mobile Applications)
 បណ្តាញសង្គម  (Facebook Page, Youtube, Telegram, Instagram, What’s App)
សូមប្រិយមិត្តរីករាយទទួលយកការផ្សាយគ្រប់កម្មវិធីរបស់អង្គភាពសារព័ត៌មាន ខ្មែរប្រជាប្រិយ របស់យើងខ្ញុំ សូមអរគុណ។