ថ្មីៗ

អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជើញចូលរូមគោរពវិញ្ញាណក្ខន្ធ បុណ្យសពលោកអនុសេនីយ៍ឯក នាង ណារី

នៅថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រួមមាន លោកវរសេនីយ៍ត្រី ប៉ាង សុវណ្ណារិទ្ធ អធិការរង លោកវរសេនីយ៍ទោ ថន ថេន អធិការរង លោកវរសេនីយ៍ទោ ប៉ែន ឈី អធិការរង និងលោកវរសេនីយ៍ត្រី នង សាបុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ តំណាងដ៏ខ្ពង់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជើញចូលរូមគោរពវិញ្ញាណក្ខន្ធ បុណ្យសពលោកអនុសេនីយ៍ឯក នាង ណារី មន្រ្តីបុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ស្ថិតនៅគេហដ្ឋានផ្ទះលេខ ៦៣១ ផ្លូវទន្លេរសាប ភូមិគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ដោយរោគាពាធ។
 ដោយនាំមកជូននូវថវិកាចូលបុណ្យចំនួន ១,៥០០,០០០ រៀល រួមទាំងអង្ករ ០១បេ ទឹកសុទ្ធចំនួន ០៥កេះ ភេសជ្ជៈ  ០៥កេះ៕