សង្គម

ទឹកភ្នែករបស់កូនៗរបស់បងស្រី ហ៊ល មករា ដែលត្រូវតុលាការខេត្តស្ទឹងត្រែងឃុំខ្លួនក្នុងពន្ធនាគារ ព្រោះតែមិន អាចទាលុយពីពលរដ្ឋដែលខ្ចីក្នុងរដូវការវីរុសកូវីដ១៩ យកទៅឲ្យម្ចាស់បំណុលបាន សំពះស្នើសុំថ្នាក់ដឹកនាំនិង មហាជន ជួយពួកគាត់ផង

រឿងរ៉ាវទឹកភ្នែក និងការឈឺចាប់ត្រូវបានធ្លាក់ទៅលើកូនៗរបស់លោកស្រី ហ៊ល មករា    ហើយបើតាមការ រៀបរាប់ពីប្អូនស្រី ទឹម ដាណែត ដែលត្រូវជាកូនស្រីបង្កើតនោះ  រូបប្អូនស្រី បាននិយាយថា  ម្តាយរបស់ខ្លួន គឺរូបលោកស្រី ហ៊ល មករា នេះ  គឺរងនូវភាពអយុត្តិធម៌ខ្លាំងណាស់ ។

ប្អូនស្រីបានបន្តថា រូបម្តាយរបស់ប្អូន គឺលោកស្រី ហ៊ល មករា និងលោកស្រី ជា ច័ន្ទកេសរ  គឺហាក់បីដូចជា
អ្នករកស៊ីជាមួយគ្នាទៅហើយ កន្លងមកលោកស្រី ជា ច័ន្ទកេសរ តែឲ្យម្តាយរបស់ប្អូន ខ្ចីលុយពីខ្លួនយកទៅរក ចងការឲ្យពលរដ្ឋអាជីវករ លក្ខណៈជាលុយរាប់ ដោយទទួលបានកម្រៃពីរូបលោកស្រី ជា ច័ន្ទកេសរ នេះក្នុង
ទឹកលុយ១០លានរៀល ម្តាយរបស់ខ្លួនគឺរូបលោកស្រី ហ៊ល មករា នេះ  ទទួលបានផលកម្រៃ  ចំណេញចូល គ្រួសារចំនួន៥០ ម៉ឺនរៀល ។

ប្អូនស្រីបានបន្តថា កន្លងមកការរកស៊ីជាមួយគ្នា រវាងម្តាយរបស់ប្អូនគឺលោកស្រី ហ៊ល មករា និងរូបលោកស្រី ជា ច័ន្ទកេសរ នេះគឺមានភាពរលូនល្អណាស់  រាល់អាជីវករដែលខ្ចីលុយ និងរាប់លុយពីម្តាយរបស់ប្អូនស្រី តែង
ចាត់ចែងលុយ ដើម្បីឲ្យម្តាយរបស់របស់ប្អូនយកទៅជូនដល់លោកស្រី ជា ច័ន្ទកេសរ ជាប្រចាំ   ស្រាប់តែចូល ដល់សម័យកូវីដ១៩នេះ  អាជីវករអ្នកដែលខ្ចីលុយពីម្តាយរបស់ប្អូនស្រី  គឺពុំបានចាត់ចែងប្រមូលលុយឲ្យម្តាយ របស់ប្អូនស្រីឡើយ  ដោយពួកគាត់លើកឡើងថា រដូវកូវីដនេះ លក់អីក៏អត់ដាច់ បង្វិលលុយអត់ចេញនោះទេ។


នៅក្រោយពេលដែលម្តាយប្អូនស្រី មិនអាចយកលុយដើម និងការប្រាក់ជូនដល់លោកស្រី ជា ច័ន្ទកេសរ បាន
លោកស្រី ជា ច័ន្ទកេសរ  បានតម្រូវឲ្យរូបលោកស្រី ហ៊ល មករា និងកូនៗរបស់គាត់   ធ្វើកិច្ចសន្យាសងលុយ មួយនៅក្នុងស្នងការដ្ឋានខេត្តស្ទឹងត្រែង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ដោយបញ្ជាក់ជាលាយលក្សអក្សរថា នៅថ្ងៃទី២០ ខែមេសា ២០២០ នេះ  ត្រូវសងលុយជូនលោកស្រី ជា ច័ន្ទកេសរ ចំនួន៤ម៉ឺនដុល្លា និងជំហាន ទី២ ត្រូវសងលុយទាំងអស់ ។ 


ប្អូនស្រីបង្ហូរទឹកភ្នែកហើយនិយាយថា ក្នុងរយៈពេលក្នុងសន្យាមួយខែនេះ ម្តាយរបស់ប្អូនស្រី ព្រោះតែមិនចង់
ឲ្យមានរឿង ព្រោះតែទាលុយពីក្រុមពលរដ្ឋដែលខ្ចីលុយខ្លួនមិនបាននោះ រូបគាត់បានព្យាយាម លក់ផ្ទះ លក់ដី
និងដើររកខ្ចីលុយគេឯង ដើម្បីចាត់ចែងជូនលោកស្រី ជា ច័ន្ទកេសរ   ប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចសម្រេច
ជូនលោកស្រី ជា ច័ន្ទកេសរ បាននោះឡើយ ដោយទាំងអ្នកទិញ និងអ្នកដែលត្រូវឲ្យខ្ចីលុយ  មួយចំនួន   នោះ លើកឡើងថា ក្នុងអម្លុងពេលជម្ងឺ កូវីដ១៩ នេះ  គេមិនចង់ចំណាយលុយទេ បើផុតរដូវកាលវីរុសកូវីដ១៩ ទើប មានសង្ឃឹមក្នុងការ ទិញលក់ ផ្ទះនេះ ។
នៅក្រោយពេលដែលមិនអាចរកលុយជូនតាមការសន្យាបាន នៅម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០  ពោលគឺហួសកិច្ចសន្យាដែលធ្វើ នៅស្នងការរដ្ឋានខេត្តស្ទេងត្រែង  មួយថ្ងៃ  ខាងស្នងការនគរបាល  ខេត្តស្ទឹងត្រែង  បានហៅម្តាយរបស់ប្អូនស្រី  គឺលោកស្រី ហ៊ល មករា  ទៅសួរនាំ ហើយក៏សម្រេចជម្រុញឲ្យ តុលាការខេត្តស្ទឹងត្រែង ឃុំខ្លួនលោកស្រី ហ៊ល មករា ដែលជាម្តាយរបស់ប្អូនស្រី នៅពន្ធនាគារ  តែម្តង ។


ប្អូនស្រី ទឹម ដាណែត យំសំពះ សុំថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ មេត្តាជួយម្តាយរបស់ប្អូនស្រីផង សុំឲ្យគាត់បាន ចេញក្រៅឃុំវិញ ដើម្បីប្រមូលលុយពីអ្នកជំពាក់ទាំងប្រគល់ឲ្យលោកស្រី ជា ច័ន្ទកេសរ ផង  ព្រោះបើឃុំខ្លួន ម្តាយរបស់ប្អូនបែបនេះ វាជាភាពអយុត្តិធម៌ណាស់សម្រាប់លោកស្រី ហ៊ល មករា  ម្តាយរបស់ប្អូន  ហើយ អាជីវករ អ្នកជំពាក់លុយទាំងនោះ អាចមិនសងលុយ  វាជាភាពអយុត្តិធម៌ សម្រាប់ក្រុមគ្រួសារប្អូនស្រីខ្លាំង ណាស់។
ទោះជាយ៉ាងណា នេះជាការស្នើសុំចែករំលែករបស់ពលរដ្ឋ ក្នុងគោលបំណងចែករំលែកជូនថ្នាក់ដឹកនាំ ដើម្បីផ្តល់ការយកចិត្តទុកដាក់សម្រាប់រូបគាត់ រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះ មិនសុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕