(កណ្ដាល)៖ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានលើកឡើងថា ក្រុមកម្មករ-កម្មការនី តាមបណ្ដារោងចក្រទាំងអស់នៅក្នុងខេត្តកណ្ដាល ដែលទើបវិលត្រឡប់ពីស្រុកកំណើត ត្រូវចូលសម្រាកនៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំរួចរយៈពេល ១៤ថ្ងៃសិន។
ក្នុងកិច្ចប្រជុំរបស់គណៈកម្មការខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងនៅគ្រាដែលលោកដឹកនាំក្រុមមន្ត្រី ចុះផ្ដល់ដំណឹងដល់រោងចក្រនៅក្រុ