យុវជនឈាមរាវ ដែល បង្ហោះVideos និយាយថា អង្គរវត្តមិន

នៅរសៀល ថ្ងៃនេះ  លោកឧត្ដមសេនីយ៍ ទោ  បែន  រ័ត្ន  ស្នងការ នគរបាល ខេត្ត ត្បូងឃ្មុំ  បានអោយដឹងថា  កម្លាំង សមត្ថកិច្ច របស់ ស្នងការដ្ឋាន នគរបាល ខេត្ត ត្បូងឃ្មុំ  បានឃាត់ខ្លួន ឈ្មោះ  ញ៉ែល  ធារី ណា  រួច ហើយ  ។  ពេល នេះ  សមត្ថកិច្ច កំពុង សាកសួរដេីម្បី ចាត់ការ តាម និតិវិធី  ។ 
09-08-2020 09:39:36  

ឃាត់ខ្លួនអង្គរក្ស សម្តេច ហ៊ុន សែន ដែលបានអាងអំ

ត្បូងឃ្មុំ៖ លោកស័ក្តិ៥ ម៉ាត់ យូសុះ ហៅ ជួប ថាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដើម្បីសាកសួរករណីប្រើអំពើហិង្សានិងដកកាំភ្លើងគំរាមកំហែងប្រជាពលរដ្ឋ ។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ដែលទើបទទួលបាន ។

ប្រភពព័ត៌មាន ដដែលបន្តថា ព័ត៌មានដ៏កក្រើកមួយនេះ ត្រូវបាននាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស បានជ្រាបរួចហើយ ដែរ ។ 
09-08-2020 04:28:19  

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណ

ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ចំនួន១៩នាក់ ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គមបន្ត នៅក្រសួងសង្គមកិច្ចអតីយុទ

09-06-2020 13:01:17  

ថៅកែ អាងមានលុយ រត់ការ ប្រព្រឹត្តបទល្មេីស ប្រេ

ព្រះសីហនុ : ទូកនេសាទបានប្រេីប្រាស់ ឧបករណ៍ល្មេីសច្បាប់ បានអូសកូនគ្រែងឈាមជាច្រើនគ្រឿង (មិនក្រោម ៥០ទូកទេក្នុងមួយថ្ងៃ) ត្រូវបានគេប្រទះឃើញថា កំពុងធ្វើសកម្មភាពអូសកូនគ្រែងឈាមយ៉ាងអនាធិបតេយ្យ នៅត្រង់ចំនុចខុសបទ
 (ព្រែកទទឹង) ដែលស្ថិតក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
09-06-2020 12:36:45  

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយផល

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយផលប៉ះពាល់ និងច្បាប់ស្តីពីការត្រួតពិនិត្យគឿងញៀន និងគ្រឿងញៀនខុសច្បាប់

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីផ្សព្វផ្សាយផលប៉ះពាល់ និងច្បាប់ស្តីពីការត្រួតពិនិត្យគឿងញៀន និងគ្រឿងញៀនខុសច្បាប់ ដល់នាយ នាយរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី និងលោកឧត្តមសេនីយ៍ត្រី លី សាត់សាយមេបញ្ជាការរង កងរាជអាវុ

08-17-2020 19:56:29  

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហា

ព្រះវិហារ .នៅថ្ងៃទី ០៧  ខែ សីហា ឆ្នាំ ២០២០ ក្រុមអភិរក្សប្រាសាទព្រះខ័នរួមសហការជាមួយនគរបាលបេតិកភណ្ឌ បានចុះពិនិត្យមើល រូបបដិមា ថ្មគោលមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងចំការប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ ខ្នារថ្មី ឃុំ រណសិរ្ស ស្រុក សង្គមថ្មី ខេត្តព្រះវិហារ ដែលមានចម្ងាយ   ពីប្រាសាទព្រះខ័នកំពង់ស្វាយ ប្រហែល ១០ គីឡូម៉ែត្រ។
08-08-2020 03:13:55  

លោកឧកញ៉ា ឫទ្ធី រស្មី និង លោកឧកញ៉ា រស់ ឌីណែត ប្រ

រថយន្តសារ៉ែន២គ្រឿង និងអង្ករចំនួន២តោន ដែលជាអំណោយឧបត្ថម្ភរបស់ លោកឧកញ៉ា ឫទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K99 Group និង លោកឧកញ៉ា រស់ ឌីណែត ត្រូវបានប្រគល់ជូន មូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរគឺ អាវុធហត្ថខណ្ឌព្រែកព្នៅ និង អាវុធហត្ថខណ្ឌសែនសុខ ដើម្បីទុកប្រើប្រាស់ក្នុងអង្គភាព ជាពិសេសរថយន្តសារ៉ែនទាំងពីរគ្រឿង ជាមធ្យោបាយយ៉ាងសំខាន់សម្រាប់ រួមចំណែកលើការងារចុះប្រតិបត្តិការពារសន្តិសុខសុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជា ការបង្រ្កាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ

08-08-2020 03:08:28  

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំពង្រឹងការងារស

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកពិធីប្រជុំពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តចំពោះមុខ។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរស្តីទី នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្

08-07-2020 12:14:39  

ខណ្ឌដង្កោ បន្តរៀបចំវេទិកាសាធារណៈ ជាមួយប្រជាព

ខណ្ឌដង្កោ បន្តរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋចំនួន០៤សង្កាត់បន្ថែមទៀត!

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តសាក់សំពៅ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ ដែលមានប្រជាពលរដ្ឋមកពី ០៤សង្កាត់ រួមមាន៖ សង្កាត់សាក់សំពៅ, ក្រាំងពង្រ, ពងទឹក និង សង្កាត់ព្រៃវែង ក្រោមអធិបតីភាព ឯកឧ

07-15-2020 01:04:28