សមត្ថកិច្ចនគរបាលចុះបង្រ្គាបអ្នកប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងបានចំនួន៥នាក់​ និងវត្ថុតាងមួយចំនួនផងដែរ..!

……………………………………….. បាត់ដំបង@.ដោយអនុវត្តតាម​បទបញ្ជា​ផ្ទាល់​របស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង​ដោយបានការសម្របសម្រួលលើនីតិវិធី ពី​ឯក ឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សា​លាដំបូងខេត្តបាត់ ដំបង​ផងនោះ​ នៅ​ថ្ងៃទី​០៨​ ខែ​ សីហា​ ឆ្នាំ​២០២១​ វេលាម៉ោង​១៥ និង១៤​នាទី លោក​វរសេ​នី​យ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ បានចាត់តាំងលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង ​នាយការិយាល័យ​នគរ​បា​ល​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដឹកនាំ​កម្លាំង​ក្រុមអន្ត​រា​គមន៍​ បង្ការ​ បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង​…

តេីនណាជាអ្នកទទួលខុសត្រូវ រឿង មន្ត្រីពន្ធនាគារ ខេត្តកណ្តាលធ្វើឲ្យជនជាប់ឃុំ៤នាក់រត់គេចខ្លួន..?

………………………………………. កណ្ដាល ជនជាប់ឃុំ៤នាក់ បានលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល ទៀតហើយ ក្រោយជាប់ឃុំបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្នុងបទល្មើសផ្សេងៗគ្នា ខណៈនាពេលកន្លងមក ក៏មានករណីលួចរត់នេះជាច្រើនដង ផងដែរ ។ មជ្ឈដ្ឋានជាច្រើន បានរិះគន់ចំពោះការគ្រប់គ្រងពន្ធនាគាររបស់ លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ដែលគ្រប់គ្រងពន្ធនាគារមិនបានល្អ ចេះតែធ្វើឲ្យអ្នកទោសរត់គេចខ្លួនបានជាបន្តបន្ទាប់ ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ បានទម្លាយឲ្យ អ្នកសារព័ត៌មានយើងខ្ញុំដឹងថា នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នេះ ជនជាប់ឃុំចំនួន៤នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល ដែលជាការធ្វេសប្រហែសរបស់មន្ត្រីពន្ធនាគារ…

សមត្ថកិច្ចចុះបង្ក្រាបដល់ទីតាំងផលិតគ្រឿងញៀន ដោយដកហូតបានគ្រឿងញៀនជាច្រើនគីឡូក្រាម

……………………………………… ភ្នំពេញ. កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបដល់ទីតាំងផលិតគ្រឿងញៀនតែម្តង កាលពីថ្ងៃទី០៦ ខែសីហាឆ្នាំ២០២១កន្លងមកនេះ ដោយកំលាំងជំនាញនៃអធិការដ្នានគបាលខណ្ខមានជ័យ សហកាជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការរាជធីនីភ្នំពេញ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងទំពុនទី២ ត្រង់ចំនុច ខនដូរ អិល។ ក្នុងការចុះបង្ក្រាបនោះ កម្លាំងជំនាញដកហូកបានគ្រឿងញៀនចំនួន១០គីឡូក្រាម នឹងសារធាតុសង្ស័យផ្សេងៗទៀតចំនួន៦គីឡូ ។  

មុននេះបន្តិច មានការបាក់អាគារប្លង់សេ រលំបណ្តាលអោយស្លាប់មនុស្សភ្លាមៗ គួរអោយសង្វែគ..!

……………………………………………… ខេត្តបន្ទាយមានជ័យ មុននេះបន្តិច នៅវេលាម៉ោង១០និង៣០នាទីមានករណីបាក់អាគារមួយកន្លែងកំពុងសាងសង់ដែលស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ផ្លូវជាតិលេខ៥)នៅជិតស្រៈត្រជាក់ចិត្តចាស់ តាមប្រភពប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងខ្ញុំថាអាគារ ដែលកំពុងតែសាងសង់នោះ បានបាក់រលំទៅលើផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតនឹងមិនទាន់ច្បាស់ការថាមានអ្នករងគ្រោះឬក៏ស្លាប់នោះទេរង់ចាំព័ត៌មានលំអិត បន្តិចទៀត។ ព័ត៌មានបឋម  

សកម្មភាព ចាក់ដីលុបរំលោភច្រាំងទន្លេរ ក្នុងខណ្ឌច្បារអំពៅ មន្រ្តីអាជ្ញាធរ មិនគោរព តាមការអនុវត្ត របស់ក្រសួងធន់ធានទឹក និង ឩតុនិយម ..! (មានវីដេអូ)

……………………………………………… លោក ចេងមុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ   និង អស់លោកដែលជាមន្រ្តី អាជ្ញាធរខណ្ឌច្បារអំពៅ ទាំងមូលតេី អស់លោកកំពុងតែសង្ងំ ធ្វេីអ្វី មហាជនស្រែកហេីយមានការ ងឿយឆ្ងល់ថា សកម្មភាពជាដដែលៗ ជាច្រេីនទីតាំងក្នុងខណ្ឌច្បាសអំពៅ នៅតាមបណ្តោយ ច្រាំងទន្លេរ ក្នុង ភូមិ ក្បាលជ្រោយ និង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ក្នុងប្រទេស នៅតែគិតហេីយហួសចិត្តថា ចំណីមាត់ច្រាំងទន្លេជារបស់រដ្ឋ ហេីយ…

មន្រ្តីថ្នាក់ក្រោម មិនគោរពប្រសាសន៍ សម្តេចតេជោ ថែមទាំងបណ្តែតបណ្តោយ អោយជនឆ្លៀតឱកាស យកគ្រឿងចក្រ កាយចាក់ដីលុបបឹង របស់រដ្ឋ រួចលួចបោះបង្គោល យកធ្វើជាកម្មសិទ្ធិឯកជន ..!

………………………………………………….. ភ្នំពេញ ប្រសាសន៍ សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងកម្មវិធី ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ នា ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ ។ សម្តេច តេជោ ហ៊ុនសែន បានដាក់ចំៗ និងសង្កត់ធ្ងន់ៗថា ទៅលេីលោកស្រីជំទាវម្នាក់ ប្រេីអំណាចនិង តួនាទី នៅតែបន្ត សកម្មភាព យកគ្រឿងចក្រ កាយចាក់ដីលុបបឹង និងថែមទាំងនាំគ្នានិងបក្យពួក លួចបោះបង្គោល ក្នុងបឹងរបស់រដ្ឋ…

ប្រធាន​សាខា​ពន្ធដារ ខេត្តព្រៃវែង បដិសេធ​ចំពោះ ការចោទប្រកាន់ ប្រព្រឹត្ត​អំពើពុករលួយ

…………………………………………..,. ប្រធាន​សាខា​ពន្ធដារ​ខេត្តព្រៃវែង បាន​បដិសេធ និង​ច្រានចោល​ចំពោះ បណ្តាញសារព័ត៌មាន ក្នុងស្រុក​មួយចំនួន ដែល​បាន​ផ្សព្វផ្សាយ និង​ចោទប្រកាន់ថា លោក​ប្រព្រឹត្ត​អំពើពុករលួយ គឺជា​ការមិនពិត​នោះទេ​។​ ​ប្រធាន​សាខា​ពន្ធដារ ខេត្តព្រៃវែង បានបញ្ជាក់​ប្រាប់ រស្មី​កម្ពុជា កាលពី​ល្ងាច ថ្ងៃទី​៥ ខែសីហា នេះ​ថាៈ ការប្រមូល​ចំណូល​ទាំងអស់ គ្រប់មុខ​សញ្ញា​ពន្ធ គឺ​សុទ្ធសឹងតែ​ជា​ច្បាប់ ហើយ​ថវិកា គឺ​បានទទួល​ដោយ មាន​វិក្កយបត្រ មិនមាន​ចំណូល​ណា ដែល​ទទួលបាន ដោយ​មិនមាន​វិក្កយបត្រ​ទេ បានន័យថា បង្កាន់ដៃ​ទទួល​ប្រាក់​ពន្ធ បើ​ខុសពី​នឹង…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស

នៅរសៀល ថ្ងៃព្រហស្បតិ៍​ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដែលជាជំនួយរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលចក្រភពអង់គ្លេសចំនួន៤១៥,០០០ ដូស។  ឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩ ជាបញ្ហារបស់សកលលោកដែលទាមទារ ឱ្យមានដំណោះស្រាយជាសកល។ ដូច្នេះហើយបានជាចក្រភពអង់គ្លេសកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺកូវីដ១៩។​ លោកបានគូសបញ្ជាក់ថា លោកពិតជារីករាយចំពោះការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកបានបង្ហាញការរំពឹងថា…

ឯកឧត្តម គួច ចំរើន អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ក្នុងភូមិសាស្រ្តស្រុកព្រៃនប

ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ មានឃុំអូរឧកញ៉ាហេង ឃុំសំរុង ឃុំជើងគោ និងឃុំទឹកល្អក់។ លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានរាយការណ៍ថា កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ដែលត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងស្រុកព្រៃនប់ មានចំនួនជាង ១៤០០០នាក់ និងមានមណ្ឌលចាក់វ៉ាក់សាំងចំនួន៤ទីតាំង រួមមានទីតាំង ឃុំអូរឧកញ៉ាហេង…

ឯកឧត្តម គួច ចំរើន អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់

ឯកឧត្តម គួច ចំរើន អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ (ខេត្តព្រះសីហនុ)៖ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ មានឃុំអូរឧកញ៉ាហេង ឃុំសំរុង ឃុំជើងគោ និងឃុំទឹកល្អក់។ លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានរាយការណ៍ថា កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ដែលត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩…

កំហុ​ស​ដែលបណ្តាល​​ ឱ្យនា​យ​ករដ្ឋមន្រ្តីModi ធ្លាក់​ទៅ​​លើC​ovid-19

អន្តរជាតិៈ  វិធីនៃការឆ្លើយតបទៅនឹងរោគរាតត្បាត និងការធ្វើឯកជនភាវូបនីយកម្ម នៃមន្ទីរពេទ្យគឺជាមូលហេតុមួយ ដែលរដ្ឋបាលModiបានធ្លាក់ចុះមុនពេលCovid។

ក្រសួងវប្បធម៌ប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងក្នុងសហគមន៍គួរឲ្យបារម្ភ ក្រសួងវប្បធម៌

សារសម្ដេចហ៊ុន សែន វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ នឹ​ងមកដល់កម្ពុជានៅ​ថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០២១

ភ្នំពេញៈ ក្នុងសារសំឡេងនាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថាក្នុងពេលខាងមុខនេះ បើគ្មានការផ្លាស់ប្ដូរទេវ៉ាក់សាំងស៊ីណូវ៉ាក់ដែលប្រភេទវ៉ាក់សាំងមិនកំណត់អាយុមនុស្សសម្រាប់ការចាក់នេះនឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ តាមការជូនដំណឹងពីភាគីមិត្តចិនដែលកម្ពុជាបានទិញ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លាន៥សែនដូស ហើយក្រៅពីនោះក៏យើងនៅសល់ជំនួយរបស់មិត្តចិនសម្រាប់វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថានឹងបានទទួលនៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។ សម្ដេចតេជោមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតមកដល់ពេលនេះមានរយៈពេលមួយខែហើយគឺមិនទាន់បានស្រាកស្រាន្តនៅឡើយទេ។ពិតមែនតែយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ។ប៉ុន្តែសម្រាប់រាជធានីភ្នំពេញនិងមួយផ្នែករបស់ខេត្តកណ្ដាល ក៏កំពុងនៅញាំញីនូវឡើយក្នុងពេលដែលខេត្តព្រៃវែង និងខេត្តកោះកុង ក៏មានស្ថានភាពកំពុងតែស្ថិតនៅក្នុងស្ថានការណ៍នៃការទប់ទល់។ សម្ដេចបន្តថា រយៈពេលមួយខែកន្លងទៅនេះគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានរហូតទៅដល់ជាង១០០០នាក់ ដែលវាច្រើនជាងពីរដងនៃចំនួនអ្នកឆ្លងក្នុងឆ្នាំ២០២០និងដើមឆ្នាំ២០២១។ សម្តេចថ្លែងថាជំងឺរាតត្បាតនេះ កំពុងបន្តគំរាមកំហែងនៅទីក្រុងភ្នំពេញនិងផ្នែកខ្លះ របស់ខេត្តកណ្ដាលដែលទាមទារឱ្យយើង មានការយកចិត្តទុកដាក់…

សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុង​ប្រយ័ត្ន នៅក្នុងការកា​រពារនិងទប់ស្កាត់​ជំងឺកូវីដ-១៩”

ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចថែរក្សាសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមជាតិរបស់យើងបាន។ ឆ្លៀតឱកាសនេះខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនានាសូមឱ្យបានឆាប់ជាសះស្បើយនឹងបានវិលទៅជួបជុំក្រុមគ្រួសារវិញ។…

អនុវត្តតាមគោលនយោបាយ និងផែ​នការអភិវឌ្ឍន៍វិស័យ ក​សិកម្មឆ្នាំ២០​១៩-២០២៣

ភ្នំពេញៈ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាន កំពុងសហការជំរុញគាំទ្រនិងលើកទឹកចិត្តឲ្យវិស័យឯកជនយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មសត្វ (ជ្រូក មាន់ ទា គោ ក្របី) ផលិតកម្មស៊ុតនិងផលិតកម្មចំណីសត្វតាមរយ:ការ ប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យនៅក្នុងរោងចក្រផលិតចំណីសត្វ ក្នុងកសិដ្ឋានចិញ្ចឹមសត្វ ការប្រើប្រាស់ និងបង្កាត់ពូជសត្វ ការប្រើប្រាស់វត្ថុធាតុ ដើមផលិតក្នុងស្រុក ការប្រើប្រាស់បសុឱសថ ថ្នាំការពារជំងឺឆ្លងសត្វ និងការអនុវត្តវិធានការជីវសុវត្ថិភាពបានល្អក្នុងកសិដ្ឋាន ការផ្សព្វផ្សាយ ឬចែករំលែកចំណេះដឹង បទពិសោធន៍អំពីបច្ចេកទេសចិញ្ចឹមសត្វដល់ដៃគូ ប្រយោជន៍ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មពូជ សាច់ ស៊ុត និងចំណី ធានាបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ…

រថយន្តបើកឡើងកម្តៅកើតជាផ្កា ភ្លើងបណ្តាលឱ្យឆេះខ្ទេចនៅខណ្ឌសែនសុខ

ភ្នំពេញ៖ រថយន្តកាមារីបាឡែនមួយគ្រឿងពេល កំពុងបើកបរបានឡើងកម្តៅកើតជា ផ្កាភ្លើងបណ្តាលឱ្យឆេះរថយន្តខ្ទេចរួម មានសម្ភារសំខាន់ៗមួយចំនួន។ករណីនេះ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ភូមិត្រពាំងរាំងសង្កាត់ ឃ្មួញខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២០ខែមីនាឆ្នាំ២០២១ ។ ម្ចាស់រថយន្តមិនប្រាប់ឈ្មោះបានឱ្យដឹងថា៖ គាត់បានធ្ចើដំណើរចេញពីផ្ទះនៅសង្កាត់សំរោងក្រោម គោលដៅទៅខេត្តកំពង់ចាម។គាត់ក៏មិនហ៊ានបើកលឿនទេគឺបើកយឺតៗ ស្រាប់តែរថយន្តរបស់គាត់ឡើងកម្តៅខ្លាំង មើលទៅមិនស្រួលក៏បានឈប់។ពេលនោះរថយន្តក៏ឆេះប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុបានទាញយកបំពង់ពន្លត់អគ្គិភ័យ ចំនួន៥ទៅ៦បំពង់មកបាញ់តែមិនរលត់ក៏ទាញទុយយោទឹកចេញពីក្នុងផ្ទះមកបាញ់ទៀតនៅតែមិនរលត់ទៀត។ សមត្ថកិច្ចជំនាញខាងសង្គ្រោះ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញមកបាញ់ ទឹកអស់មួយររថយន្តទើបរលត់ រីឯរថយន្តរងការខូចខាតទាំងស្រុង។ សម្ភារដែលបាត់បង់មានជាឯកសារនៅក្នុងរថយន្ត ប្លង់ដីចំនួន៤កន្លែង លុយចំនួន៣០០ដុលា្លរ.កាតគ្រី.ប័ណ្ណបើកបររថយន្ត.និងម៉ូតូតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕

សម្តេចតេជោហ៊ុន សែនចុះ​ទៅ​ពិនិត្យមន្ទីរពេទ្យ​នគរទេព ត្រៀម​ទុកព្យាបាល​អ្នកឆ្លងកូវីដ-១៩

ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕

ក្រសួងបរិស្ថានបានបង្ហាញ រូបភាពសត្វទន្សោងមួយហ្វូង

ព្រះវិហារ៖ ក្រសួងបរិស្ថានបានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅ ខេត្តព្រះវិហារដោយរូបភាពនេះថតបានកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។សត្វទន្សោងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ អង្គការIUCNជាប្រភេទជិតពូជនៅលើពិភពលោក។ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈ ពេលពីរបីទសវត្សរ៍ចុងក្រោយនេះដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។