នារី​ស្រស់រូបស្អាត​បីនាក់ បាន​ស្លាប់ ដោយសារតែ​ផឹកស្រា​អុកមិនដឹងមុខពុលស្លាប់ នៅក្នុង​បន្ទប់​ជួល​ (មានវីដេអូ)

………………………………………………

​ភ្នំពេញ@.នារី​ស្រស់ស្អាត បីនាក់ បាន​ស្លាប់ ដោយសារតែ​ផឹកស្រា​អុក នៅក្នុង​បន្ទប់​ជួល ស្ថិតនៅ​ភូមិ ៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។ ករណីនេះ ក្នុងចំណោម​នារី បីនាក់​នេះ គឺ​នារី​ពីរ​នាក់ បាន​ស្លាប់ នៅក្នុង​បន្ទប់​ជួល និង​នារី​ម្នាក់ទៀត បាន​ស្លាប់​នៅឯ​ស្រុកកំណើត​។​

 

​ជនរងគ្រោះ​ទាំង ៣ នាក់ ដែល​ស្លាប់​មានដូចជាៈ ១.​ឈ្មោះ ផល ដាវី អាយុ ១៨​ឆ្នាំ មុខរបរ​សំអាងការ​។ ២.​ឈ្មោះ ស្រ៊ុន ស្រី​កា អាយុ ១៧​ឆ្នាំ មុខរបរ​សំអាងការ អ្នក​ទាំងពីរ មាន​ស្រុកកំណើត នៅ​ភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង (​ស្លាប់​នៅក្នុង​បន្ទប់​ជួល​)​។ ៣. ឈ្មោះ ស្រី​ថៃ អាយុ ១៨​ឆ្នាំ ស្លាប់​នៅ​ស្រុកកំណើត ស្ថិតនៅ​ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​

 

​ប្រជាពលរដ្ឋ រស់នៅ​ជិតខាង​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ​ទាំងបី​នាក់ និង​មិត្ត​ភ័ក្តិ កាលពី​ល្ងាច​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ បាននាំគ្នា​ផឹកស្រា អស់​ជាច្រើន​ដប ដែលមាន​ស្រា សាំ​ប៉ា​ញ និង​ស្រាក្រហម ទិញយក​អុក​ផឹក​ជុំគ្នា​។ នៅពេលដែល​ផឹក រួចរាល់​ហើយ នារី​ម្នាក់ បាន​ចេញទៅ​ស្រុកកំណើត ចំណែក​នារី ពីរ​នាក់ ដេក​នៅក្នុង​បន្ទប់​ជួល​៕