រោយចេញរោគសញ្ញាឆបោកម្ចាស់បំណុលសម្រេចចិត្តដាក់ពាក្យបណ្ដឹងទប់ស្កាត់ការផ្ទេរកម្មសិទ្ធិផ្ទះ

………………………………………………………………………………………………

(ភ្នំពេញ)៖ យោងតាមបណ្ដឹងទប់ស្កាត់ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ លោកមេធាវី រិន ដេវីដ ជាមេធាវីតំណាងឲ្យម្ចាស់បំណុលបានដាក់លិខិតទៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ដើម្បីស្នើសុំទប់ស្កាត់ការផ្ទេរឬលទ្ធកម្មសិទ្ធិផ្ទះមួយកន្លែងស្ថិតនៅផ្ទះលេខៈ១៨ ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់ឈ្មោះ ម៉េង ស្រីម៉ៅ ករណីជំពាក់លុយចំនួន៧២២៦ដុល្លារ។

នេះបើយោងតាមប្រភពដែលអង្គភាពយើងខ្ញុំទទួលបានកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅ

បើយោងតាមលិខិតដដែលបានឲ្យដឹងថា ឈ្មោះម៉េង ស្រីម៉ៅ បានមកទិញសម្ភារៈនិងបរិក្ខាអគ្គិសនីពីម្ចាស់បំណុលសរុបចំនួន៧២២៦ដុល្លារ ដោយធ្វើការទូទាត់បានតែ១ខែប៉ុណ្ណោះបន្ទាប់ពីនោះមកម្ចាស់បំណុលតែងតែខលសួរនាំរឿងជំពាក់លុយប៉ុន្តែឈ្មោះម៉េង ស្រីម៉ៅ តែងតែមានចេតនាពន្យា និងគេចវេសពុំចង់សងប្រាក់មកម្ចាស់បំណុលឡើយ។

សូមជម្រាបជូនថា ក្រោយឃើញរោគសញ្ញានៃការឆបោក ជាពិសេសទទួលបានដំណឹងថា ឈ្មោះ ម៉េង ស្រីម៉ៅ កំពុងស្វែងរកអតិថិជនដើម្បីធ្វើការលក់ផ្ទះស្ថិតនៅទីតាំងខាងលើ និងមានចេតនាប្ដូរទីតាំងថ្មីដោយពុំទាន់បានទូទាត់ប្រាក់នៅឡើយ ទើបម្ចាស់បំណុលសម្រេចចិត្តដាក់ពាក្យស្នើសុំប្ដឹងទប់ស្កាត់ហាមឃាត់ការផ្ទេរកម្មសិទ្ធឬលទ្ធកម្មទៅបុគ្គលដទៃទៀត។

ករណីខាងលើនេះបញ្ជាក់ឲ្យឃើញថា ជាការអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនមុននឹងទិញផ្ទះឬដីត្រូវសិក្សាពិចារណាសម្រេចចិត្តឲ្យបានច្បាស់លាស់ជៀសវាងចំណាយលុយទិញហើយមិនបានទ្រព្យ ថែមទាំងខាតពេលវេលា ខាងទាំងមាសប្រាក់ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *