នគរបាលខណ្ឌសែនសុខឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់ដោយចោទថាផ្សាយព័ត៌មានបំពានសិទ្ធិបុគ្គល                                                                   

………………………………………

ភ្នំពេញ : សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការ ឃាត់ខ្លួនអ្នកសារព័ត៌មាន ចំនួន២នាក់ ដោយចោទប្រកាន់ថាបានថតរូបឡាយរូបភាពលំនៅដ្ឋានបំពានលើសិទ្ធបុគ្គល នៅចំណុចផ្ទះលេខ១២០២ ផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០នាទីរសៀល ។

អ្នកសារព័ត៌មានដែលនគរបាលឃាត់ខ្លួនរួមមាន :  ១-ឈ្មោះ ស៊ិន ឡូត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័តិ៍មានកម្ពុជាតេជោសន្តិភាព ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ច្រាំងចំរេះ៣ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) ។

២-ឈ្មោះ ប៉ាន់ ផល្លា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័តិ៍មានអាស៊ានTV ស្នាក់នៅភូមិកម្មករ ឃុំឯកភាព ក្រុងបាត់ដំបង ខេត្តបាត់ដំបង (គ្មានសារធាតុញៀន) ។

ជនទាំងពីរនេះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានធ្វើសកម្មភាពថតឡាយវីដេអូរផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ទឹម ស្រីតូច ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែភាសាសិន ស្នាក់នៅផ្ទះជួល១២០២ ផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *