ផ្ទុះការរិះគន់ ក្រោយបែកបាក់ស្នេហា ម្នាក់យំខូចចិត្តបោកខ្លួន កាត់សក់ត្រងោល ម្នាក់ចង់ប្តឹងពីការបង្ហោះរូបគ្មានការអនុញ្ញាតិ 

………………………………………………..

ភ្នំពេញ@ ក្តៅដូចទឹកពុះស្នេហារវាងតារាចម្រៀង ទិត្យ សុធារី និង លោក ជនិន្ទ្រ អរុណរស្មី កំពុងតែបានធ្វើឲ្យមហាជនតាមដានឥតឈប់ឈរក្រោយអ្នកទាំងពីរបានចែកផ្លូវគ្នា។

កាលពីពេលកន្លងទៅប្រិយមិត្តតែងតែបានឃើញនូវការបង្ហោះរូបភាពផ្អែមល្ហែមគួរឲ្យច្រណែនពីសំណាក់គូស្នេហ៍មួយគូនេះ។

មកដល់ពេលនេះអ្វីៗគ្រប់យ៉ាងគឺបានប្រែប្រួលទៅតាមពេលវេលា ស្នេហារបស់អ្នកទាំងពីរក៏បានដើរដល់ផ្លូវបែក បែកមិនអាចនិងជួបវិញដោយកញ្ញា ទិត្យ សុធារី បញ្ជាក់យ៉ាងច្បាស់ៗថា កញ្ញាមិនអត់ទោសឲ្យលោក ជនិន្ទ្រ អរុណរស្មីបានឡើយ។

សម្រាប់រឿងហេតុដែលបណ្តាលឲ្យអ្នកទាំងពីរដើរដល់ផ្លូវបែកហើយកញ្ញា ទិត្យ សុធារី អស់ភាពអត់ធ្មត់នេះ យើងនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយទេ មានតែសាមីខ្លួនប៉ុណ្ណោះដែលដឹងច្បាស់។

ជាមួយគ្នានេះដែរ ការបែកបាក់នេះក៏បានធ្វើឲ្យលោក ជនិន្ទ្រ អរុណរស្មី ខូចចិត្តខ្លាំងរហូតឈានដល់ការ Live Facebook កាត់សក់ចោលបញ្ជាក់ភាពឈឺចាប់នៅចំពោះមុខអ្នកដែលតាមដានសាច់រឿងស្នេហារបស់លោកជាងមួយម៉ឺននាក់ផងដែរ៕

ដកស្រង់ ពី ប្រភពហ្វេសប៊ុក សូមអរគុណ