លោកស្រី សេង សុជាតិតា ជាម្ចាស់ក្រុមហ៊ុន {មណ្ឌល ខេ រីហ្សត } រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ឆ្លេីយតប អគតិ ទណ្ឌិត បំពុលសង្គម គឹម សុខ..! (មានវីដេអូ)

……………………………………………………

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ម្ចាស់ម្ចាស់នៃក្រុមហ៊ុន មណ្ឌល ខេ រីហ្សតក្រុមហ៊ុន «មណ្ឌល ខេ រីហ្សត» បានផ្ញើជូន អតីតទណ្ឌិតអគតិ គឹម សុខ ភ្លឺភ្នែក ដែលបានផ្សាយព័ត៌មានមិនពិត និងបំពុលសង្គម ពាក់ព័ន្ធ និងការគ្រប់គ្រងរមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា គឺកូនខ្មែរ ជាអ្នកវិនិយោគ មិនមែន ជនជាតិវៀតណាម នោះទេ ។

មានវីដេអូ

 

កម្មវត្ថុ .នាងខ្ញុំ ឈ្មោះ សេង សុជាតិតា មានអត្តសញ្ញាណប័ណ្ណលេខ ០១១៣៤៤៣៨៨ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

ក្នុងនាមជាម្ចាស់នៃក្រុមហ៊ុន មណ្ឌល ខេ រីហ្សត (MONDUL K RESORT) ដែលទទួលបានសម្បទាន
គ្រប់គ្រងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរីនិង ជាម្ចាស់សណ្ឋាគារ មយូរ៉ា ហៀល
(MAYURA HILL RESORT) ហើយដែលត្រូវបានមនុស្ស អគតិ ទណ្ឌិត គឹមសុខ បានសំអុយ ថាជាស្ត្រីយួន តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយផ្សំគំនិតជាមួយអ្នកកាសែតខុសច្បាប់ និងអគតិជាចោរលួចពន្ធឈ្មោះ Tne CambodIa Daily បងហើយម្ដងទៀត។


ដើម្បីបញ្ជាក់នូវការពិត នាងខ្ញុំសូមអញ្ជើញ ទណ្ឌិត គឹមសុខ មកជួបទល់មុខគ្នា ដើម្បីពិភាក្សា និង បញ្ជាក់ឲ្យបានច្បាស់ថា រវាង ទណ្ឌិត និង នាងខ្ញុំ អ្នកណាខ្មែរជាងអ្នកណា ដោយនាងខ្ញុំ ទទួលបន្ទុក ចំណាយទាំងអស់ ឲ្យទណ្ឌិត ក្នុង ការស្នាក់នៅ ខេត្តមណ្ឌលគិរីហើយកម្មវិធី ជួបទល់មុខគ្នានោះ និង ប្រព្រឹត្តទៅក្រោមចក្ខុនៃអ្នក សង្កេតការណ៍ ពី គ្រប់មជ្ឈដ្ឋាន ។

ម្យ៉ាងវិញទៀត តាមរយៈការពិនិត្យ នឹងអាចរកឃើញច្បាស់នូវអំបូរពូជសាសន៍ ខេត្តដូចម្ដេចនាងខ្ញុំសូម អញ្ជើញ ទណ្ឌិត មកភ្នាល់គ្នា ហើយប្រសិនឃើញថាក្នុង DNA របស់នាងខ្ញុំ មានអំបូរឈាមជាវៀតណាម នាងខ្ញុំសុខចិត្ត បោះបង់ ចោលមុខរបរគ្រប់បែបយ៉ាង ទាំងអស់នៅកម្ពុជា ក៏ប៉ុន្តែប្រសិនជាគ្មានអំបូរឈាម ជាវៀតណាម នៅក្នុង DNA របស់នាងខ្ញុំទេ នាងខ្ញុំតម្រូវឲ្យទណ្ឌិតឯង សុំទោសជាសាធារណៈ តាមបណ្ដាញ សង្គម សារព័ត៌មាន និង ហៅ ទណ្ឌិតឯង ថាជាឆ្កែទុច្ចរិតរបស់ប្រទេស។

នាងខ្ញុំសង្ឃឹមថា ទណ្ឌិត គឹមសុខ នឹង មានសេចក្តី ក្លាហាន មិន កំសាកក្នុងការ ឆ្លើយតបចំពោះការ អញ្ជើញនេះឡើយ៕

ព័ត៌មានលម្អិត សូមបងប្អូនប្រិយមិត្ត ចូលទស្សនា និងអានបន្ថែម ដូចខាងក្រោម% សូមអរគុណ.

Leave a Reply

Your email address will not be published. Required fields are marked *